ព័ត៌មានជាតិ

មុខសញ្ញាក្មេងទំនើង យកកាំបិតដេញកាប់ម្ដាយ និងបក្ខពួកផ្សេងទៀត ត្រូវបានសមត្ថកិច្ចអន្ដរាគមន៍ បង្រ្កាប

កំពង់ស្ពឺ: កាលពីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១និង០០នាទីរំលងអាធ្រាត្រ កម្លាំងនគរបាលស្រុកឧដុង្គ បានធ្វើការល្បាតនៅចំណុចបញ្ញាមហាព្រហ្មប្រាំ ស្ថិតនៅភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកឧដុង្គ បានធ្វើការឃាត់មុខសញ្ញាក្មេងទំនើង ៥នាក់
-ឈ្មោះ ឃឿន សុខនៅ ភេទប្រុស អាយុ ៣៥ឆ្នាំ។
-ឈ្មោះ ចាន់ថា សុភាព ភេទប្រុស អាយុ ២០ឆ្នាំ។
-ឈ្មោះ ជឹម យឿង ភេទប្រុស អាយុ ២៣ឆ្នាំ។
-ឈ្មោះ សុច សំណាង ភេទប្រុស អាយុ ២២ឆ្នាំ ។
ទាំងបួននាក់ខាងលើ រស់នៅក្នុងភូមិប៉ាលហាល ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
-ឈ្មោះ រ៉ុង ថាណាក់ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិត្រពាំងរុន ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចដកហូតបានម៉ូតូចំនួន ៣គ្រឿង ម៉ាក សង់ការ៉េ ពណ៌ក្រហម គ្មាន ស្លាកលេខ ម៉ាកអ៊ុចស៊ិកទ័រ ពណ៌ខ្មៅ គ្មាន ស្លាកលេខ ម៉ាកគប់មូល បាញ់ថ្នាំពណ៌ស គ្មានស្លាកលេខ និង កាំបិតផ្គាក់០១ ចំពាមកៅ ស៊ូ០២។

ដោយបានគោលការណ៍អនុញ្ញាតពីលោកស្នងការនគរបាលខេត្ត ជំនាញកំពុងធ្វើការសាកសួរ ពិនិត្យ តេស្ដទឹកនោមរកសារធាតុញៀន និងអញ្ជើញ មាតា បិតា អាណាព្យាបាល មកទទួលខុសត្រូវ និងយកទៅអប់រំបន្ដនៅផ្ទះដោយធ្វើកិច្ចសន្យាធានាចំពោះមុខ និងអំពើកើតឡើងក្នុងករណី ពាក់ព័ន្ធ ផ្លូវ ច្បាប់សមត្ថកិច្ច និងចាត់ការបន្ដ៕

មតិយោបល់