ពោធិ៍សាត់ៈយោងតាមផេករបស់ អាជ្ញាធរមីន បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង ១០ និង ៤៥ នាទីព្រឹក នៅភូមិមល់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានករណីផ្ទុះគ្រាប់មិនទាន់ផ្ទុះបណ្ដាលឲ្យកុមារឈ្មោះប៉ូញ បញ្ញា អាយុ ១១ ឆ្នាំ រស់នៅភូមិកើតហេតុខាងលើរបួសធ្ងន់ប្រអប់ដៃស្ដាំនិងមុខ។ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។ គ្រាប់នេះជនរងគ្រោះរើសបាននៅពេលទៅឃ្វាលគោហើយយកមកអុកលេងនឹងសសរផ្ទះរបស់ឈ្មោះសាយ ខេម ភេទស្រី ដែលត្រូវជាអ៊ុមានផ្ទះនៅក្បែរគ្នាហើយផ្ទុះឡើង។
អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំប៉ះពាល់នៅពេលឃើញមីននិងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕
មតិយោបល់