ព័ត៌មានជាតិ

រថយន្តបុកម៉ូតូសណ្តោងរ៉ឺម៉ក បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

កំពង់ស្ពឺៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែតុលាឆ្នាំ២០២១ វេលាម៉ោង១៣និង៣០ នាទីមានករណីគ្រោះថ្នាក់ចរណ៍លើផ្លូវជាតិ៤១ ចន្លោះគីឡូម៉ែត្រ៣១–៣២ នៅចំណុចភូមិស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពី រវាងរថយន្តបុកម៉ូតូបញ្ចាសទិសគ្នា ។

តាមរបាយការណ៍របស់សមត្ថកិច្ច ដោយមានរថយន្ត ០១គ្រឿងម៉ាក TOYOTA PRIUS ពណ៌ស ស៊េរីឆ្នាំ២០១០ ពាក់ផ្លាកលេខភ្នំពេញ 2BM-5394 អ្នកបើកបរដោយឈ្មោះ ថាវ វរៈ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិថ្មដា សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ បើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង បើកមកដល់កន្លែងកើតហេតុខាងលើ ក៏បានបុកជាមួយម៉ូតូរម៉កចំពីមុខបញ្រ្ជាសទិសគ្នា អ្នកបើកបរម៉ូតូរ៉ឺម៉កឈ្មោះ សយ សុខណា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិគ្រើល ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា ករណីនេះបណ្តាលអោយអ្នកបើកបរ៉ឺម៉ករងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។ ហើយអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ។

ចំពោះវត្ថុតាងទាំង០២ខាងលើ ផ្នែកជំនាញបានយកមករក្សាទុក នៅអធិការស្រុកបសេដ្ឋ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី ៕

មតិយោបល់