កណ្តាលៈ ថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីសក័ ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ មានករណីអត្តឃាត (ចងក) នៅចំណុច ផ្ទះជួលបន្ទប់លេខ២៧ ភូមិដើមមៀន១ សង្កាត់ដើមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ សាកសពឈ្មោះ ដួង ដារ៉ាវុធ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ជនជាតិខ្មែរ ស្រុកកំណើតនៅភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
វត្ថុតាង៖ ខ្សែអង្រឹងពណ៌តត្រេអ៊ី ប្រវែង១.៣០ម៉ែត្រ ។
យោងតាមការបំភ្លឺរបស់សាក្សីឈ្មោះ វិន សារ៉េន ភេទប្រុស ត្រូវជាមិត្តភក្តិជនរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃទី២៩.១០.២០២១ វេលាម៉ោង១០ព្រឹកជនរងគ្រោះ បានមកពីដេកផ្ទះម្តាយនៅភ្នំពេញ ចំនួន៣ថ្ងៃមកហើយ ដោយជនរងគ្រោះ បានបែកបាក់ជាមួយ ប្រពន្ធ២ឆ្នាំមកហើយ ជនរងគ្រោះមានជំងឺទឹកនោមផ្អែម និងរលាកថ្លើម ពេលជនរងគ្រោះមកដល់បន្ទប់ជួល ក៏សួរក្មួយស្រីថា បង់ភ្លើងនៅ បន្ទាប់មកក៏ដើរចូលបន្ទប់ទៅ ។ លុះនៅម៉ោង១៥និង០០នាទី ក៏កូនស្រីរបស់ជនរងគ្រោះ បានបើទ្វាបន្ទប់ថាសុំលុយ ទិញទឹកក្រូចផឹក ឃើញឪពុកជាជនរងគ្រោះចងក បានស្រែយំ បងប្អូននៅជិតនិង ចូលទៅមើលឃើញ ជនរងគ្រោះ ចងកជាមួយ ខ្សែអង្រឹង ជាប់និងធ្នឹមមុខបន្ទប់ទឹក ។ បន្ទាប់មកក៏រាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចចុះមកពិនិត្យ ។
សមាសភាពចូលរួមពិនិត្យ៖ សមត្ថកិច្ចផ្នែកជំនាញ ពិនិត្យវិភាគកន្លែងកើតហេតុ ក្រុងតាខ្មៅ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ ឃើញថាស្ថានភាពសាកសព មានខ្មៅជុំវិញក ធ្មេញខាំអណ្តាតប្រដាប់ភេទមានទឹករំអិល ក្រៅពីនិងពុំមានស្លាកស្នាមអ្វី គួរអោយកក់សំគាល់ឡើយ ។
បច្ចុប្បន្នសពប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់