ព័ត៌មានជាតិ

កម្លាំងល្បាតខេត្តកំពង់ស្ពឺ បង្រ្កាបក្រុមក្មេងទំនើង២០នាក់ (មាន០៣ក្រុម) ប្រដាប់ដោយដាវ កាំបិត និងដុំថ្ម

កំពង់ស្ពឺ: នៅយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ កណ្ដាលស្បៃរាត្រីដ៏ត្រជាក់ មនុស្សម្នាបក្សាបក្សី លង់លក់ស្ងប់ស្ងាត់ ក្នុងភពអន្ធការ យ៉ាងស្កប់ស្កល់ លើកលែងតែចចករាត្រី ៣ហ្វូងមិនព្រមសម្រាកនោះទេ បានបន្តដំណើរត្រាច់ចរស្វែងរកអាហារប្រកបដោយឥរិយាបថ​ ដែលមានចរិតពាលាអាវ៉ាសែ ត្រូវបានកម្លាំងល្បាតស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំង អធិការដ្ឋាននគរបាល ក្រុងស្រុកទាំង០៨ បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន២០នាក់ (មាន០៣ក្រុម) ប្រដាប់ដោយដាវ កាំបិត និងដុំថ្ម ។

ករណីខាងលើនេះ កម្លាំងសមត្ថកិច្ច បានធ្វើការដកហូតវត្ថុតាងរួមមាន៖ -ដាវ ០៣ដើម ។ -កាំបិតបុ័ងតោ ០១ដើម ។ -ដុំថ្ម០៥ដុំ ។

បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង០៣ក្រុមខាងលើនោះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ កំពុងធ្វើការអប់រំ និងប្រគល់ជូនទៅឲ្យឪពុកម្ដាយ យកទៅអប់រំបន្តថែមទៀត ៕

មតិយោបល់