ព័ត៌មានជាតិ

កម្លាំងនគរបាលស្រុកសាលាក្រៅ បានឃាត់ខ្លួនស្រ្តីម្នាក់ ករណីលួចម៉ូតូយកទៅបញ្ចាំ

ប៉ៃលិន: យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានចុះសហការជាមួយកម្លាំង ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តប៉ៃលិន ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ិន សុភាលក្ម្សី និងលោកឧត្តមសេនីយ៍ត្រី ស្រី សាមុន និងកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះដកហូតម៉ូតូចំនួន០១គ្រឿងម៉ាក zoomer x ដែលជនសង្ស័យបានយកទៅបញ្ចាំបន្តនៅហាង៨៨ ស្ថិតនៅភូមិឡែម ឃុំកម្រៀង ស្រុកកម្រៀងខេត្តបាត់ដំបង ។

ក្រោយមកសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ សិទ្ធិ ធា ភេទ​ស្រី​ អាយុ ៤០ឆ្នាំ មុខរបរមិនពិតប្រាកដទីលំនៅបច្ចុប្បន្ន នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលា ក្រៅខេត្តប៉ៃលិន នៅចំណុចផ្លូវទី២ ខាងស្ដាំដៃ ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាំខ្លួនទៅចង្អុលបង្ហាញ ដើម្បីយកម៉ូតូនៅហាងបញ្ចាំ៨៨ នៅឡែមរួចនាំខ្លួនជនសង្ស័យ ទៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ៕

មតិយោបល់