ព័ត៌មានជាតិ

ជិៈម៉ូតូបុកជាមួយរថយន្ត បណ្តាលបុរស ២នាក់រងរបួសធ្ងន់ នៅស្រុកឧដុង្គ

កំពង់ស្ពឺ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៥និង០០នាទី នៅលើផ្លូវក្រាលកៅស៊ូភូមិទំពូង ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្តាលឲ្យមនុស្សចំនួន២នាក់រងរបួសធ្ងន់។

មន្ត្រីនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថាមុនពេលកើតហេតុ មានម៉ូតូ០១គ្រឿងម៉ាក HONDA DREAM C125 ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1I-9834 បើកបរដោយឈ្មោះ ទុន ចាន់នឿន ភេទប្រុស អាយុ២២ឆ្នាំ(របួសធ្ងន់) រស់នៅភូមិអង្គ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ឌុបគ្នា ០១ នាក់ឈ្មោះ យីម អ៊ីនាង ភេទប្រុស អាយុ២១ឆ្នាំ(របួសធ្ងន់) រស់នៅភូមិឃុំជាមួយគ្នា បើកបរក្នុងទិសដៅពីកើតទៅលិចនឹងបត់ទៅជើងលុះបើកបរមកដល់ចំណុចខាងលើបានបើកទៅបុករថយន្ត០១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ 2A-3733 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួនបាត់)។

មន្ត្រីនគរបាលបណ្តាលឲ្យគ្រោះថ្នាក់មនុស្សនិងខូចខាតសម្ភាររួមមាន: របួសធ្ងន់មនុស្ស០២នាក់ (ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ), ខូចខាតធ្ងន់រថយន្ត០១គ្រឿង និងម៉ូតូ០១គ្រឿង។

បច្ចុប្បន្ន វត្ថុតាងរថយន្តនិងម៉ូតូខាងលើកំពុងរៀបចំចាត់ចែងដើម្បីយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលមានជ័យ ចាត់ការតាមនីតិវិធីច្បាប់ ៕

 

មតិយោបល់