ព័ត៌មានជាតិ

អគ្គិភ័យឆេះបន្ទប់ផ្ទះជួលមួយកន្លែង បណ្តាលឲ្យរងការខូចខាត នៅខេត្តសៀមរាប

សៀមរាប: (ព័ត៌មានបឋម) នៅវេលាម៉ោង១៥និង០០នាទី ថ្ងៃច័ន្ទ ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមទី១០ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កម្លាំងកងរាជអាវុធហត្ថខេត្ត បានចេញប្រតិបត្តិការ ពន្លត់អគ្គិភ័យឆេះបន្ទប់ជាន់លើនៃផ្ទះជួលបន្ទប់ របស់ជនរងគ្រោះ ឈ្មោះ ញឹម អ៊ីប ភេទស្រី អាយុ៦៥ឆ្នាំ មុខនៅផ្ទះ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Pots News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់