(ក្លាសហ្គូវ)៖ មេដឹកនាំពិភពលោកមកពីច្រើនជាង១០០ប្រទេស បានសន្យាបញ្ឈប់ការកាប់បំផ្លាញព្រៃឈើនៅត្រឹមឆ្នាំ២០៣០ ខាងមុខនេះ ជាមួយការសន្យាបញ្ចេញកញ្ចប់ថវិកា ១៩ពាន់លានដុល្លារដើម្បីគាំទ្រដល់វិស័យសាធារណៈ និងឯកជនក្នុងកិច្ចការពារ និងដាំដើមឈើឡើងវិញ។
ការសន្យាខាងលើធ្វើឡើងនៅថ្ងៃចន្ទសប្ដាហ៍នេះតាមរយៈសេចក្ដីថ្លែងការណ៍រួម នៅឯសន្និសីទកំពូលស្ដីពីការប្រែប្រួលអាកាសធាតុ COP26 ដែលកំពុង
ប្រព្រឹត្តទៅក្នុងទីក្រុងក្លាសហ្គូ (Glasgow) ប្រទេសស្កុតលែន។ សេចក្ដីថ្លែងការណ៍រួមនេះទទួលបានការគាំទ្រពីបណ្ដាមេដឹកនាំនៃប្រទេសច្រើនជាង ១០០ ក្នុងនោះរួមទាំងប្រេស៊ីល, ឥណ្ឌូណេស៊ី, និងសាធារណរដ្ឋប្រធិបតេយ្យកុងហ្គូ ហើយដែលប្រទេសទាំងអស់នេះរួមបញ្ចូលគ្នាមានព្រៃឈើ
គ្របដណ្ដប់ ៨៥ភាគរយនៃព្រៃឈើពិភពលោក។
បើតាមស្ថិតិរបស់វិទ្យាស្ថានធនធានពិភពលោក World Resources Institute (WRI) ពិភពលោកបានបាត់បង់ព្រៃឈើ ២៥៨,០០០គីឡូម៉ែត្រក្រឡា កាលពីឆ្នាំ២០២០៕
ប្រភព៖ Reuters
មតិយោបល់