ព័ត៌មានជាតិ

កម្លាំងនគរបាលស្រុកស្អាង ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគំរាមសម្លាប់ឪពុករបស់ខ្លួន

កណ្ដាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នគរបាល​ស្រុកស្អាង​ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់​ បន្ទាប់ពីផឹកស្រាស្រវឹងរករឿងឪពុកខ្លួនឯង ឈានដល់គំរាមថានឹងសម្លាប់ឪពុកទៀតផង។ ករណីនេះ​ បានកើតឡើងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៨និង៣០នាទី នៅចំណុចភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆុន ឆេង ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាឪពុកបង្កើត) ។ ជនសង្ស័យ ឈ្មោះ ឆេង ប៊ុនឈឿន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (មានផ្ទុកនូវសារធាតុញៀន) មានទីលំនៅភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាកូនបង្កើត) ។

ចំណែកឯវត្ថុតាងចាប់យក៖ ១-ស្ន ផ្លែ០៥ចំនួន០១ ផ្លែដែក ដងឫស្សី មានប្រវែង ២.១០ម (ផ្លែដែកមានប្រវែង ៣០ស.មដងមានប្រវែង១.៨០ស.ម) ។ ២.កាំបិតផ្គាក់ចំនួន០១ ផ្លែដែកដងឫស្សី មានសរុបប្រវែង១.ម (ផ្លែដែកមានប្រវែង៣៥ស.មដងមានប្រវែង៦៥ស.ម) ។

ប្រភ​ដដែលបន្តថា៖ កន្លងមកឲ្យតែជនសង្ស័យ ផឹកស្រាស្រវឹង និងប្រើប្រាស់គ្រឿងញៀន រួចតែងតែរករឿង និងគំរាមកំហែងកាប់សម្លាប់ ជនរងគ្រោះជាឪពុកជាញឹកញាប់ ។ លុះនៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានមកពីទិញម្ហូបនៅផ្សារ ហើយបានត្រឡប់មកផ្ទះវិញ ស្រាប់តែជនសង្ស័យបានស្រែកឡូឡាជេរប្រមាថ នឹងគំរាមកំហែងយក និងកាំបិតផ្គាក់ និងស្នរកមកកាប់ និងចាក់សម្លាប់ជនរងគ្រោះដោយទ្រាំ និងទង្វើរបស់ជនសង្ស័យមិនបានជនរងគ្រោះ ក៏បានតេទូរសព្ទរាយការណ៍ មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកគយឲ្យជួយអន្តរាគមន៍ ពេលទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ព្រែកគយសហការ ជាមួយផ្នែកនគរបាលយុត្តិធម៌ស្រុក បានចុះទៅដល់កន្លែងកើតហេតុ បាននាំខ្លួនជនសង្ស័យនឹងវត្ថុតាងខាងលើមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ ៕

មតិយោបល់