ព័ត៌មានជាតិ

តើ​អ្វី​ទៅ​ជា ICT?

តើ​អ្វី​ទៅ​ជា ICT?” នេះ​បើ​តាម​ចម្ងល់​របស់​សិស្ស និស្សិត​មួយ​ចំនួន​ដែល​អ្នក​ខ្លះ​ធ្លាប់​តែ​ឭគេ​និយាយ​ពី​ពាក្យ ICT ប៉ុន្តែ​ខ្លួន​មិន​បាន​ដឹង​ច្បាស់​អំពី​អត្ថន័យ ចំណែក​ឯ​អ្នក​ខ្លះ​ទៀត​យល់​អំពី​អត្ថន័យ​ប៉ុន្តែ​​បែរ​ជា​យល់​ច្រឡំ​ទៅ​វិញ។
ICT គឺ​ជា​ពាក្យ​ផ្លូវ​ការ​មួយ​មក​ពី​ពាក្យ​ពេញ Information Communication Technology ដែល​ក្ដោប​យក​ក្រុម​នៃ​ឧបករណ៍ ឬ កម្មវិធី​អាច​ទំនាក់ទំនង​គ្នា​បាន ក្នុង​នោះ​មាន​ដូចជា៖ វិទ្យុ, ទូរទស្សន៍, ប្រព័ន្ធ​កុំព្យូទ័រ, ឧបករណ៍​កុំព្យូទ័រ និង​កម្មវិធី​កុំព្យូទ័រ។
+ I = Information ៖ គឺ​ចង់​ផ្ដោត​ទៅ​លើ​ការ​ផ្ទុក​និង​គ្រប់គ្រង​ទិន្នន័យ​ឲ្យ​មាន​លក្ខណ:​ សុក្រឹត រៀបរយ​ទៅ​តាម​ប្រភេទ​ទិន្នន័យ​នីមួយៗ និង​អនុញ្ញាត​ឲ្យ​គេ​ងាយ​ទាញ​យក​ទិន្នន័យ​មក​ប្រើប្រាស់​បាន​យ៉ាង​ឆាប់​រហ័ស ​បំផុត។ កម្មវិធី​ប្រើ​សម្រាប់​ការ​រក្សា​ទុក​ទិន្នន័យ​ទាំងអស់​នោះ​មាន​ដូចជា Ms. Access, SQL Server, My SQL, Oracle, MDX និង​កម្មវិធី​ជា​ច្រើន​ទៀត។
+ C = Communication៖ ការ​បង្កើត​ទំនាក់ទំនង​ដោយ​ប្រព័ន្ធ​អេឡិចត្រូនិក​រវាងឧបករណ៍និងឧបករណ៍ ឬ​កម្មវិធីនិងកម្មវិធី​ មាន​ដូចជា៖ Video Conference, ការ​សិក្សា​ពី​ចម្ងាយ, ការ​បញ្ជូន​ទិន្នន័យ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត, ប្រព័ន្ធ​ពិគ្រោះ​យោបល់​សុខភាព, ប្រព័ន្ធ​បណ្ណាល័យ​អេឡិចត្រូនិក(E-Library), ប្រព័ន្ធ​ច្របាច់​បញ្ចូល​គ្នា រវាង​ប្រព័ន្ធ​ទូរស័ព្ទ​និង​កុំព្យូទ័រ អាច​ឲ្យ​យើង Call ពី​កុំព្យូទ័រ​ទៅ​ទូរស័ព្ទ​ដៃ​បាន (VOIP= Voice Over Internet Protocol), និងការ​ជជែក​កម្សាន្ត​នៅ​លើ​អ៊ីនធឺណិត​ជា​ដើម​។
ឧបករណ៍ ឬ​បច្ចេកវិទ្យា​ប្រើ​សម្រាប់​ការ​ទំនាក់ទំនង​ខាង​លើ​មាន​ដូចជា ការ​ប្រើ​បណ្ដាញ​កុំព្យូទ័រ (Networking), ការ​ភ្ជាប់​ដោយ​មិន​ចាំ​បាច់​​ប្រើ​ខ្សែ (Wireless Networking) និង​បណ្ដាញ​អ៊ីនធឺណិត​ជា​ដើម។
+ T = Technology ៖ មាន​ន័យ​ថា​ជា​ការ​​បញ្ជូន​ទិន្នន័យ, បង្កើត​ទំនាក់ទំនង, ផ្ទុក​ទិន្នន័យ, ការ​គណនា, បញ្ចូល​ទិន្នន័យ និង​ទាញ​ទិន្នន័យ​ពី​កម្មវិធី​ដែល​ផ្ទុក​មក​វិញ​ដោយ​បច្ចេកវិទ្យា។
ជា​សរុប​មក ICT គឺ​ជា​[បច្ចេកវិទ្យា​ ទាំងឡាយ​ណា​ដែល​អ្នក​ស្រាវជ្រាវ ឬ​អ្នក​វិទ្យាសាស្ត្រ​បង្កើត​ឡើង​ដើម្បី​ផ្ទុក​ទិន្នន័យ, បញ្ជូន​ទិន្នន័យ និង​ទំនាក់ទំនង​នៅ​ក្នុង​ស្ថាប័ន​មួយ, តំបន់​មួយ និង​ឆ្លង​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ទៀត ក្នុង​នោះ​គេ​ក៏​អាច​ហៅ ICT ជា IT] ក៏​បាន​ដែរ។
បើ​និយាយ​អំពី​វិស័យ ICT នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​វិញ ICT បាន​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ដោយ​ក្នុង​នោះ​អាច​ឲ្យ​សិស្ស និស្សិត​ទំនាក់ទំនង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ឬ​ស្រាវជ្រាវ​ឯកសារ​នៅ​លើ E-Library។ ប៉ុន្តែ​ទោះជា​យ៉ាង​នេះ​ក៏​ដោយ ការ​សិក្សា​ជំនាញ​នេះ​មាន​ត្រឹម​តែ៦ទៅ៧​ភាគរយ ប៉ុណ្ណោះ។

ប្រភព៖ FB camsyntax

មតិយោបល់