ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៦និង០០នាទី នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ក្រុមទី០៥ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានករណីបង្កអំពើហិង្សាដោយចេតនា (វាយជនរងគ្រោះបណ្តាអោយហើមភ្នែក) ។
ជនរងគ្រោះឈ្មោះ ប៉ែន ដាវី ភេទស្រី អាយុ៤២ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុមទី០៥ ភូមិ០៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ។ ចំណែកជនដៃដល់មានឈ្មោះ ង្វៀង វាំងញី ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវលំ ក្រុមទី០៥ ភូមិ០៣ សង្កាត់ច្រាំងចំរេះ១មុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន) ។ ការធ្វើតេស្តលើសំណាករកវីរុសកូវីដ-១៩ លទ្ធផល អវិជ្ជមាន ។
សម្ភារៈដកហូតមាន៖ ខ្សែក្រវ៉ាត់១ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើ ជនដៃដល់បានសុំប្រាក់ ជនរងគ្រោះទៅទិញថ្នាំញៀន តែជនរងគ្រោះប្រាប់គ្មានប្រាក់ទេ ធ្វើឲ្យជនដៃដល់ខឹងបានឈ្លោះប្រកែក និងវាយជនរងគ្រោះ បណ្តាលអោយជាំភ្នែក ហើយវាយបងថ្លៃហើមភ្នែកផងដែរ ស្របពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ចុះល្បាតជួយអន្តរាគមន៍ ឃាត់ជនសង្ស័យនាំមកកាន់ប៉ុស្តិ៍ច្រាំងចំរេះ១ ។
ករណីនេះ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងលើជនដៃដល់ ហើយសមត្ថកិច្ចបានធ្វើការសាកសួរយកចម្លើយកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ៕


មតិយោបល់