ព័ត៌មានជាតិ

Xavi កំពុងរងចាំការសម្រេចចិត្តចុងក្រោយនៃការពិភាក្សារវាងក្លឹបទាំងពីរ

បរទេស៖ ក្នុងការប្រកួតលីកនៅក្នុងប្រទេសកាតាយប់មិញគ្រូបង្វឹកលោក Xavi វ័យ៤១ឆ្នាំទំនងជាបានធ្វើការលាគ្នាហើយជាមួយនឹងក្លឹប Al Sadd និងកីឡាករកូនក្រុមរបស់ខ្លួន។

បុរសជនជាតិអេស្បាញរូបនេះត្រូវបានគេជឿជាក់ថាតែងតែបញ្ចុះបញ្ចូលក្លឹបបច្ចុប្បន្នរបស់ខ្លួនក្នុងការអនុញ្ញាតិឲ្យរូបគាត់អាចចាកចេញហើយនឹងត្រឡប់មកកាន់ក្លឹបចាស់ Barcelona វិញ។

ប្រធានក្លឹបនិងមន្ត្រីក្លឹបរបស់ Barcelona មួយចំនួនបានមានវត្តមាននៅក្នុងទីក្រុងដូហាកាលពីថ្ងៃពុធនេះផងដែរដើម្បីជួបជាមួយនឹងមន្ត្រីនិងប្រធានក្លឹប Al-Sadd ពាក់ព័ន្ធទៅនឹងការផ្ទេរនេះ។

លោក Xavi បាននិយាយថា៖អ្វីៗនៅពេលនេះគឺអាស្រ័យទៅលើការពិភាក្សាគ្នារវាងក្លឹបទាំងពីរដោយពួកគេនឹងត្រូវឈានទៅដល់កិច្ចព្រមព្រៀងណាមួយហើយពួកយើងកំពុងរីករាយទៅនឹងលទ្ធផលទាំងអស់គ្នា៕

មតិយោបល់