ព័ត៌មានជាតិ

នគរបាលស្រុកបាណន់ បង្រ្កាបករណីល្បែងភ្នាល់ចាក់កន្ទុយលេខ ធ្វើការឃាត់ខ្លួនស្រ្តីចំនួន០៣នាក់

បាត់ដំបងៈ កាលពីថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ អនុវត្តតាម យោបល់ ដឹកនាំជាប់ជាប្រចាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់ របស់លោកវរសេនីយ៍ឯកលឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរ បាលស្រុកបាណន់ បានដឹកនាំធ្វើការបង្រ្កាបករណីល្បែងភ្នាល់ ចាក់កន្ទុយលេខនៅក្នុងមូលដ្ឋាន ឃុំឈើទាល ស្រុកបាណន់ ដែលក្នុងនោះបានធ្វើការឃាត់ខ្លួន អ្នកកត់កន្ទុយលេខ (កត់លេខឆ្នោត) ចំនួន០៣នាក់ នាំមកកាន់អធិការដ្ឋាន នគរបាលស្រុក ដែលក្នុងនោះគឺ៖

១-ឈ្មោះ វណ្ណ សុធា ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅក្រុមទី១៤ ភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។
២-ឈ្មោះ ស៊ីម ចិន្តា ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅក្រុមទី០៩ ភូមិឥន្ទជិត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។
៣-ឈ្មោះ ទួត សុផារី ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅក្រុមទី១៣ ភូមិកំពង់ស្រមរ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។

សម្ភារៈដកហូតបានរួមមាន៖ -ក្រដាស់កាតុងកត់លេខឆ្នោតចំនួន០៤សន្លឹក ។ សៀវភៅសម្រាប់កត់លេខឆ្នោតចំនួន០៦ក្បាល
។ ម៉ាស៊ីនព្រីនចំនួន ០១គ្រឿង ។ ក្រដាស់ព្រីនចំនួន ០១ដុំ ។ ក្រដាស់កាបោនទ្រាប់សរសេរចំនួន១១សន្លឹក ។ ម៉ាស៊ីនគិតលេខ ចំនួន០៣គ្រឿង ។ ទូរស័ព្ទដៃចំនួន ០៦គ្រឿង ។ បន្ទាត់ចំនួន០២ដើម ។ ប៊ិចសរសេរចំនួន ០៣ដើម ។ ប្រាក់រៀលចំនួន១,០២០, ៣០០រៀល ។ ប្រាក់បាតថៃចំនួន ១,០០០បាត ។

អ្នកប្រព្រឹត្តទាំងបីនាក់ នៅក្រោយពេលធ្វើការ សាកសួររួចមក ត្រូវបានធ្វើកិច្ចសន្យាអប់រំ ណែនាំ ឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀត ហើយបានអនុញ្ញាតឱ្យ វិលត្រឡប់ទៅលំនៅដ្ឋានវិញ ៕

មតិយោបល់