ព័ត៌មានជាតិ

ករណីឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆេះផ្ទះមួយខ្នង ខូចខាតអស់ទាំងស្រុង

កំពង់ឆ្នាំង: នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៨និង០០នាទីយប់ មានករណីអគ្គិភ័យបណ្ដាលឲ្យឆេះផ្ទះមួយខ្នងទំហំ ៥គុណ៧ ម៉ែត្រ សង់ពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស្លឹក ម្ចាស់ផ្ទះឈ្មោះ គង់ ហាន ភេទស្រី អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអណ្ដូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ឆេះខូចខាតអស់ទាំងស្រុង ។

បង្កការខូចខាត ប្រាក់ចំនួន ៣ លានរៀល និងសម្ភារ:ប្រើប្រាស់មួយចំនួន ។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីក្នុងផ្ទះ ៕

មតិយោបល់