ព័ត៌មានជាតិ

​អំណាច​​ត្រឹម​​សមត្ថកិច្ច​ចរាចរណ៍​ ​អាចរក​ស៊ីឈើ​​​​​បាន​យ៉ាង​រលូន

រតនគិរី: ក្រុមមេឈ្មួញរកស៊ីឈើប្រណីត បានប្ដូររូបភាពផ្សេងៗ ដោយបានជួលប្រជាពលរដ្ឋ យកម៉ូតូរាប់រយគ្រឿង ធ្វើការដឹកជញ្ជូនឈើ ចេញពីតំបន់ព្រៃសហគមន៍នានា គ្រប់ទិសទី ជាពិសេសដឹកចេញពីព្រៃសហគមន៍ស្រុកអណ្ដូងមាស យកមកដាក់រាយប៉ាយតាមផ្ទះប្រជាពលរដ្ឋ ដោយយកលេសថា ជាឈើរបស់ប្រជាពលរដ្ឋ។

ជាក់ស្ដែងសមត្ថកិច្ចចម្រុះ មានកម្លាំងផ្ទៃប្រទេស កម្លាំងអាវុធហត្ថស្រុក នគរបាលស្រុក និងរដ្ឋបាលព្រៃឈើ ផ្នែកបរកែវ និងសង្កាត់អូយ៉ាដាវ បានចុះបង្ក្រាបបទល្មើសព្រៃឈើ កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលមានភាពស្មុគស្មាញដោយកន្លងមក ក្រុមឈ្មួញធំៗ ទាំងនោះបានប្រើរូបភាពប្រជាពលរដ្ឋធ្វើជារនាំង។

បើយោងតាមសមត្ថកិច្ច ដែលបានចុះប្រតិបត្តិការ ឲ្យដឹងថា ប្រតិបត្តិការនេះ ដឹកនាំដោយលោក ស៊ឹម លីម អភិបាលរងស្រុកអូរយ៉ាដាវ និងលោក ឡេង យុគ នាយផ្នែករដ្ឋបាលព្រៃឈើបរកែវ ខេត្តរតនគិរី។ សមត្ថកិច្ចបន្ថែមថា ក្រោយពីទទួលបានព័ត៌មានពីប្រជាសហគមន៍ព្រៃឈើ រួមទាំងក្រុមអ្នកសារព័ត៌មាន ថាបានប្រទះឃើញឈើប្រណិតប្រភេទធ្នង់ និងឈើលេខ១ ប្រភេទសុក្រំ ជាច្រើនម៉ែត្រត្រីគុណ ដែលក្រុមឈ្មួញបានយកមកស្តុកទុកជាច្រើនរយកំណាត់ក្នុងភូមិមិនកោតញញើតសមត្ថកិច្ចឡើយ និងមានរថយន្តកែច្នៃចំនួន២គ្រឿងផ្ទុកឈើប្រណិត និងឈើ សុក្រំពេញ ត្រូវបានជម្លៀសរថយន្ដចេញមុនសមត្ថកិច្ចទៅដល់ តែគំនរឈើជាច្រើន កន្លែងរាប់រយដុំគេពុំឃើញកម្លាំងជំនាញចាប់ ឬបង្ក្រាបនោះឡើយ។ រហូតមកដល់ប្រមាណជិតម៉ោង៣រសៀលថ្ងៃខែដដែលនេះ កម្លាំងទាំងអស់ដកចេញជាបន្ទាន់ព្រោះ មានការតវ៉ាយ៉ាងខ្លាំងក្លាពីអ្នកភូមិមិនឲ្យរឹបអូសឈើ ពោលគឺឈើប្រណិត និងសុក្រំខាងលើ រក្សានៅទីតាំងដដែល។

បើតាមប្រភពព័ត៌មានពីប្រជាសហគមន៍សុំមិនបញ្ចេញឈ្មោះ បានបង្ហើបថា នៅក្នុងភូមិនេះ គឺមានមេឈ្មួញម្នាក់ ជាមន្ដ្រីប៉ូលិសចរាចរណ៍ ឈ្មោះ ឌឹម ជឿន និងមានអ្នកផ្សេងទៀត បានជួលប្រជាពលរដ្ឋ យកម៉ូតូរាប់រយគ្រឿង ធ្វើការដឹកជញ្ជូនឈើ ដែលគរទុកនោះបានចេញទៅទម្លាក់តាមមាត់ទន្លេសេសាន ក្នុងភូមិបាដល ឃុំសេសាន ដើម្បីលើកដាក់ទូកនាំចេញទៅប្រទេសវៀតណាមតែម្ដង។

ប្រភពដដែលបានបន្តថា ក្រុមមេឈ្មួញ បាននិយាយប្រាប់ដល់ ក្រុមម៉ូតូទាំងអស់ថា បើសិនមានសមត្ថកិច្ច ណាមកចាប់ ឬបង្ក្រាបត្រូវឆ្លើយថា ជារបស់រៀងៗខ្លួន កុំឆ្លើយដាក់ខ្ញុំ បើពុំនោះទេខ្ញុំមិនសងលុយទេ។ ដូច្នេះហើយរាល់ការចុះបង្ក្រាប របស់សមត្ថកិច្ចនៅក្នុងភូមិខាងលើ គេសង្កេតឃើញ ពលរដ្ឋទាំងនោះមកចោមរោមព័ទ្ធ គំរាមកំហែងដុតឡានសមត្ថកិច្ច និងបិតផ្លូវសមត្ថកិច្ច ដែលចុះបង្ក្រាបនោះតែម្ដង បើសិនហ៊ានចាប់ ឬបង្ក្រាបនោះ។ ជាក់ស្ដែងនៅថ្ងៃម្សិលមិញនេះ កម្លាំងចម្រុះត្រូវបរាជ័យដោយសារតែរូបភាពពលរដ្ឋដដែលៗ។ លោក ឡុង ស៊ីលាប នាយសង្កាត់រដ្ឋបាលព្រៃឈើអូរយ៉ាដាវ បានឲ្យដឹងថា ការបង្ក្រាបនេះមិនទទួលបានផ្លែផ្កា ជាវិជ្ជមានអ្វីទេ គឺមានតែភាពតានតឹងពីអ្នកភូមិ៕

បទល្មើសព្រៃឈើ

បទល្មើសព្រៃឈើ

បទល្មើសព្រៃឈើ

បទល្មើសព្រៃឈើ

បទល្មើសព្រៃឈើ

បទល្មើសព្រៃឈើ

បទល្មើសព្រៃឈើ

បទល្មើសព្រៃឈើ

បទល្មើសព្រៃឈើ

បទល្មើសព្រៃឈើ

បទល្មើសព្រៃឈើ

បទល្មើសព្រៃឈើ

បទល្មើសព្រៃឈើ

បទល្មើសព្រៃឈើ

បទល្មើសព្រៃឈើ

បទល្មើសព្រៃឈើ

បទល្មើសព្រៃឈើ

មតិយោបល់