ព័ត៌មានជាតិ

ស្ត្រីម្នាក់បើកម៉ូតូឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តបុកអូសកិនស្លាប់មួយរំពេច

កណ្ដាលៈ ថ្ងៃព្រហស្បត្តិ៍១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិការ ឆ្នាំ២០២១ វេលាម៉ោង ១១និង០០នាទីនៅលើផ្លូវលេខ 70B( ៣៨០ )ភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

បង្កឡើងដោយម៉ូតូម៉ាក Honda Cub C 90 ពណ៌ទឹកប៊ិច ស្លាកលេខ កណ្ដាល 1A-2956 បើកបរដោយឈ្មោះ ស្រេង ឡន ភេទស្រី អាយុ ៦១ឆ្នាំ នៅភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បើកបរក្នុងទិសដៅពីកើតទៅលិចឆ្លង កាត់ផ្លូវខេត្ត៣៨០ ត្រូវរថយន្ត ១គ្រឿងម៉ាក Scania ធន់បែនធំ ភ្លៅ៤ ពណ៌ស ស្លាកលេខ កំពង់ចាម 3A-9778 (ដឹកដី) បើកបរដោយឈ្មោះ កែវ សំណាង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ នៅភូមិស្ថាពរ ឃុំប៉ាលហា ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កម្មសិទ្ធរបស់ឈ្មោះ វ៉ា
បើកបរក្នុងទិសដៅពី ជើងទៅត្បូង បុកអូសកិន មនុស្សបែកខ្ទេច ។

ករណីនេះបណ្ដាលអោយជនរងគ្រោះស្លាប់០១នាក់(ស្រី)នៅកន្លែងកើតហេតុ។

មូលហេតុ៖ អ្នកបើកបរម៉ូតូបង្កបើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ចំណែកភាគីរថយន្តបានបើកបរក្នុងល្បឿនលឿន ហើយដឹកធ្ងន់ខ្វះការប្រុងប្រយ័ត្ន អ្នកបើកបររថយន្តឈ្មោះ កែវ សំណាង ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំពិល ឃាត់ខ្លួន។

ក្រោយមកជំនាញបានសហការ ជាមួយនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកអំពិល ចុះកសាងសំនុំរឿង និងវាស់វែងកន្លែងកើតហេតុ រួចប្រគល់សពជនរងគ្រោះអោយគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ដកហូតវត្ថុតាងទាំងពីរគ្រឿងមក រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ព្រមទាំងនាំអ្នកបើកបររថយន្តមកអធិការ ដើម្បីចាត់ការតាមនីតិវិធី ច្បាប់ ៕

មតិយោបល់