ព័ត៌មានជាតិ

Barcelona និង Gonzalez មានបំណងចង់បានកុងត្រាថ្មីរយៈវែងជាមួយគ្នា

បរទេស៖ The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអេស្បាញ Barcelona បានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីអាចបន្តកុងត្រាជូនកីឡាករ Nico Gonzalez បន្ថែមជាច្រើនឆ្នាំទៀតខណ:បច្ចុប្បន្នមានកុងត្រាសុពលភាពរហូតទៅដល់៣ឆ្នាំទៀតហើយនោះ។

កីឡាករខ្សែបម្រើវ័យទើបតែ១៩ឆ្នាំរូបនេះទើបតែបានចុះកុងត្រាថ្មីរហូតទោដល់ឆ្នាំ២០២៤ប៉ុន្តែទាំងក្លឹបនិងកីឡាករសុទ្ធតែមានបំណងចង់បន្តកុងត្រារយ:ពេលវែងជាមួយគ្នាបន្ថែមទៀតសម្រាប់រយ:ពេលវែង។

គួរឲ្យដឹងដែរថាមកដល់ពេលនេះ Gonzalez បានបង្ហាញខ្លួនក្នុងការប្រកួតចំនួន១០មកហើយនៅគ្រប់ការប្រកួតក្នុងលីកឲ្យ Barcelona បន្ទាប់ពីទទួលបានឱកាសចេញពីថ្នាលយុវជននាពេលកន្លងមក៕

មតិយោបល់