ព័ត៌មានជាតិ

ចាប់ខ្លួនអធិការរងស្រុកគាស់ក្រឡម្នាក់ សង្ស័យសម្លាប់បងថ្លៃខ្លួនឯង រួចយកសាកសព ទៅកប់ចោលក្នុងព្រៃ

បាត់ដំបង៖ នគរបាលព្រហ្មទណ្ឌខេត្តបាត់ដំបង បានចាប់ខ្លួនមន្រ្តីនគរបាលម្នាក់ ដែលមានឋានៈជាអធិការរងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ករណីឃាតកម្ម ដោយសង្ស័យថា បានសម្លាប់បងថ្លៃរបស់ខ្លួន រួចយកសាកសពជនរងគ្រោះ ទៅកប់ចោលក្នុងព្រៃ រួចគេចខ្លួនកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅភូមិបាស្រែ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

យោងតាមរបាយការណ៍របស់នគរបាលព្រហ្មទណ្ឌខេត្តបាត់ដំបង បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ដាក សុខា ជាអធិការរងស្រុកគាស់ក្រឡ រស់នៅភូមិព្រៃភ្ញាស់ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ត្រូវបានចាប់ខ្លួន នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ តាមដីកាតុលាការ និងជាប់សង្ស័យពីបទ អំពើឃាតកម្ម ប្រព្រឹត្ដនៅចំណុចកើតហេតុខាងលើ។

ចំណែកជនរងគ្រោះ មានឈ្មោះ យ៉ង សារ៉ាត់ (តាក់) ភេទប្រុស អាយុ ៤៥ឆ្នាំ នៅភូមិព្រៃភ្ញាស់ ឃុំដូនបា ស្រុកគាស់ក្រឡ (ត្រូវជាបងថ្លៃ)។ បច្ចុប្បន្ននេះ ជនសង្ស័យ កំពុងតែសួរចម្លើយ នៅស្នងការនគរបាលខេត្តខេត្តបាត់ដំបង ដើម្បីយកទៅអនុវត្តតាមនីតិវិធី៕

មតិយោបល់