ព័ត៌មានជាតិ

បង្ក្រាបជនសង្ស័យ០៣នាក់ជាក់ស្ដែង ករណីសមគំនិត រក្សាទុក ជួញដូរនិងប្រើនូវសារធាតុញៀន

កំពង់ឆ្នាំង: នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៩ និង ៣០នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង សហការជាមួយ ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានចុះបង្ក្រាបជាក់ស្ដែង០១ករណី គឺករណីសមគំនិត រក្សាទុក ជួញដូរនិងប្រើប្រាស់ មិនរាងចាល ដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចផ្ទះឈ្មោះ កែវ វាសនា ភូមិទី៦ សង្កាត់ខ្សាម ក្រុង/ខេត្ដកំពង់ឆ្នាំង ។

ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ក្នុងនោះមានស្រី្តម្នាក់៖ ទី១-ឈ្មោះ ស៊ុ សុង (ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធធនាគារ) ភេទប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិ ទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
ទី២-ឈ្មោះ កែវ វាសនា ភេទស្រី អាយុ ៣៣ ឆ្នាំ រស់នៅភូមិ ទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ទី៣-ឈ្មោះ ម៉ៅ ថារឹទ្ធ ភេទប្រុស អាយុ៤០ ឆ្នាំ រស់នៅភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានដកហូតនូវវត្ថុតាងរួមមាន៖ ថ្នាំញៀន ១១កញ្ចប់, ជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿង, ទូរស័ព្ទ ០២គ្រឿង ,ម៉ូតូ ០១គ្រឿង,ឧបករណ៍វេចខ្ចប់ និង ឧបករណ៍មួយចំនួន ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើនោះ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅកាន់ការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់