ព័ត៌មានជាតិ

បង្រ្កាបជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆបោកយកម៉ូតូ

បន្ទាយមានជ័យ: នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៩និង៣០នាទី មានករណីកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆបោកយកម៉ូតូ ស្ថិតនៅចំណុចបូរីណាវី ភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យម្នាក់ ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកជិះម៉ូតូយកទៅឲ្យគេនៅខេត្តបាត់ដំបង ។ ករណីនេះដោយដកហូតបានវត្ថុតាងម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1W-9400 ជារបស់ជនរងគ្រោះ និងដកហូតផ្លាកលេខ ខេត្តព្រះសីហនុ 1F-0373, ដង្កាប់១ ទុលឡឺវីស០១, កូនសោលេខ១០ ចំនួន០១ និងទូរស័ព្ទដៃម៉ាកណូគៀ (ចុចពិល) ០១គ្រឿង ដែលដាក់ក្នុងកាបូបស្ពាយ របស់ជនសង្ស័យខាងលើ រួចកម្លាំងសមត្ថកិច្ចបានកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី បញ្ជូនទៅតុលាការនាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ចំណែកវត្ថុតាងម៉ូតូ ០១គ្រឿង ការិយាល័យបានប្រគល់ជូនម្ចាស់ដើមវិញ ៕

មតិយោបល់