កំពង់ឆ្នាំង៖ជនបរទេសគ្រប់ជាតិសាសន៍នៅក្នុងខេត្តកំពង់ឆ្នាំងនៅថ្ងៃទី០២ និង០៣ ខែតុលា ឆ្នាំ២០១៤នេះ ត្រូវបានក្រុមនគរបាលអន្តោប្រវេសន៍នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហា ផ្ទៃ ចុះជំរឿនស្ថិតិតាមគោលការណ៍ថ្នាក់លើ ដើម្បីធ្វើការបូកសារុបអោយបានច្បាស់លាស់ថា
តើជនបរទេសសរុបនៅក្នុងខេត្ត ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា ទាំងជនអន្តោប្រវេសន៍ និងជនមិនមែនអន្តោប្រវេសន៍ និងពលករបរទេសមានប៉ុន្មាននាក់។
លោកឧត្តមសេនីយឯក ឃុន សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួ
ងមហាផ្ទៃ បាននិយាយអោយអ្នកយកព័ត៌មានយើងដឹងនៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៤នៅនគរបាលប៉ុស្តិរដ្ឋបាលផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ក្នុងពេលកំពុងធ្វើជំរឿនថា៖តាមគោលការរបស់ថ្នាកលើ ក្រុមនគរបាលអន្តោប្រវេសន៍នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានធ្វើការចុះជំរឿនជនបរទេសគ្រប់ជាតិសាសន៍ទាំងអស់ នៅក្នុង២៥ខេត្តក្រុង រួមមាន៖ ជនអន្តោប្រវេសន៍ ជនមិនមែនអន្តោប្រវេសន៍ និងពលករបរទេសទាំងអស់ ដែលរស់នៅក្នុប្រទេសកម្ពុជា ដែលនេះជាដំណាក់ដំបូងនៃការជំរឿន ដើម្បីស្រង់ស្ថិតិអោយច្បាស់លាស់រាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល។
ការចុះធ្វើជំរឿននេះគឺ ត្រូវធ្វើទាំងក្មេងទាំងចាស់ទាំងតូចទាំងធំ និងមិនតម្រូវអោយជន
បរទេសទាំងអស់បង់ប្រាក់អ្វីឡើយ។ដោយឡែកក្នុងខេត្តកំពង់ឆ្នាំងក្រុមមន្ត្រីនគរបាលក្រសួង
បានចុះមកជាង៣០នាក់ នៅថ្ងៃទី០២ និង០៣ ខែតុលានេះ បានចុះធ្វើជំរឿនក្នុងស្រុកបរិបូរណ៌
ឃុំឆ្នុកទ្រូ និងក្នុងក្រុងកំពង់ឆ្នាំង នៅក្នុងភូមិ២របស់សង្កាត់ផ្សារឆ្នាំង ហើយនិងត្រូវបន្តធ្វើទាល់
តែអស់ជនបរទេសក្នុងខេត្តតែម្តង។
លោក សំ សិទ្ធី អធិការនគរបាលក្រុងកំពង់ឆ្នាំងបាននិយាយអោយដឹងថា៖ នៅក្នុងក្រុងកំពង់ឆ្នាំងឆ្នាំ២០១៤នេះ ជនអន្តោប្រវេសន៍វៀតណាមសរុបមានចំនួន៧៤៨គ្រួសារ មានចំនួន
មនុស្សសរុប៣.៩០៧នាក់ ស្រី១.៨៩១នាក់ ក្នុងនោះអាយុ១៨ឆ្នាំឡើងមាន ២៣៨២នាក់ អាយុ១៨ឆ្នាំចុះមាន១.៥២៥នាក់។
លោក នាយការិយាល័យនគរបាលអន្តោប្រវេសន៍នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានអោយអ្នកយកព័ត៌យើងដឹងថា៖នៅក្នុងឆ្នាំ២០១៤នេះ ជនអន្តោប្រវេសន៍ក្នុងខេត្តកំពង់ឆ្នាំង
សរុបមានចំនួន១.៧២៣គ្រួសារ ចំនួនមនុស្សសរុបមាន ៨.៦៦៩នាក់ ស្រីមាន៤.៣៩៤នាក់។
ជនអន្តោប្រវេសន៍ភាគច្រើនគឺជាជនអន្តោប្រវេសន៍វៀតណាមរស់នៅតាមដងទន្លេក្នុងខេត្ត។
អាជ្ញាធរខេត្តកំពង់ឆ្នាំង សូមអំពាវនាវផងដែរដល់អាជ្ញាធរមូលដ្ឋានគ្រប់ស្រុក ឃុំ ជួយជំ
រុញអោយជនបរទេសទាំងអស់ដែលស្នាក់នៅក្នុងមូលដ្ឋាន មកចុះឈ្មោះក្នុងបញ្ជីជំរឿនអោយ
បានគ្រប់ៗគ្នា តាមគោលការរបស់ក្រសួង ដើម្បីអាជ្ញាធរយើងក្តាប់បានចំនួនពិតប្រាកដ និង
ងាយស្រួលក្នុងការគ្រប់គ្រងនៅថ្នាក់មូលដ្ឋាន៕
មតិយោបល់