ព័ត៌មានជាតិ

ឃាត់ខ្លួនស្រ្តីមេម៉ាយម្នាក់ជាមុខសញ្ញាជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ពោធិ៍សាត់: នៅថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៧និង២៥នាទី កម្លាំងអន្តរាគមន៍របស់អធិការដ្ឋាន នគរបាលស្រុក សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សាចំបក់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច បានចុះបង្ក្រាប មុខសញ្ញាជួញដូរ រក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន១លើក ឃាត់ខ្លួនជនសង្ស័យស្រី្តម្នាក់ នៅចំណុចលំនៅដ្ឋានជនសង្ស័យ ស្ថិតក្នុងភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ជនសង្ស័យឈ្មោះ ភូ សុខគា ភេទស្រី ឆ្នាំកំណើត១៩៧៥ ជនជាតិខ្មែរ កម្រិតវប្បធម៌ ថ្នាក់ទី១ថ្មី មុខរបរមិនពិតប្រាកដ ជាស្រ្តីមេម៉ាយ ស្រុកកំណើត នៅភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរខេត្តពោធិ៍សាត់ ។ បច្ចុប្បន្នរស់នៅ ភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ វត្ថុតាងរួមមាន៖ ១-ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសាធាតុញៀនចំនួន១១៤កញ្ចប់ ទម្ងន់ ៣៨.៤២ក្រាម ។ ២-ទូរស័ព្ទដៃចំនួន២គ្រឿង ។

ជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជារបស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីរៀបចំកសាងសំណុំរឿងចាត់ការនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់