ព័ត៌មានជាតិ

សូមបងប្អូនមានការប្រុងប្រយ័ត្ន! មន្ត្រីសាខាកាំកុងត្រូលរកឃើញ ទឹកម្ទេស ទឹកផ្លែក្រូច និងភេសជ្ជៈប៉ូវកម្លាំង ហួសកាលកំណត់

កំពង់ចាមៈ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ចាម បានចុះត្រួតពិនិត្យទំនិញនៅផ្សារភ្នំដិល ស្ថិតឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

ជាលទ្ធផលមន្ត្រីជំនាញរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់រួមមាន៖
– ទឹកម្ទេសចំនួន ៣ដប
-ទឹកផ្លែក្រូច ១០៥ដប
– ភេសជ្ជៈប៉ូវកម្លាំង ១២ដប
សរុបទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ទាំអស់ចំនួន ១២០ដប ។

យោងតាមមន្ត្រីកាំកុងត្រូលបានឲ្យដឹងថា បន្ទាប់ពីត្រួតពិនិត្យរួចរាល់ ធ្វើកំណត់ហេតុដកហូតដើម្បីរក្សាទុក និងដុតកម្ទេចចោលនៅពេលក្រោយ ហើយឱ្យតំណាងម្ចាស់ទំនិញធ្វើកិច្ចសន្យា បញ្ឈប់ការដាក់តាំងលក់ទំនិញហួសកាលបរិចេ្ឆទប្រើប្រាស់បន្តទៀត ករណីមិនរាងចោលនឹងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់