ព័ត៌មានជាតិ

សង្ស័យលោតទឹកសម្លាប់ខ្លួន បន្សល់ទុកត្រឹមលិខិត សុំទោសមួយសន្លឹក !

កំពង់ចាម ៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៨និង ៣០ នាទីយប់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីសង្ស័យលោតទឹកសម្លាប់ខ្លួនពីលើស្ពានគីហ្សូណា នៅចំណុចចន្លោះបង្គោលទី១០ និង ទី១១ ។

ក្រោយពីបានទទួលព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ សហការជាមួយកម្លាំងនគរបាលគោលដៅ យាមស្ពានគីហ្សូណា បានទៅដល់ចំណុចកើតហេតុខាងលើ ពិតជាករណីបន្សល់ទុកមធ្យោបាយ ម៉ូតូ០១គ្រឿង ម៉ាក ស៊ូមឺអ៊ិច ពណ៌ទឹក្រូចលាយស ពាក់ផ្លាកលេខ កំពង់ចាម 1AA- 7187 ដោយមានកូនសោរជាប់នឹងម៉ូតូ និង មួកសុវត្ថិភាព ពណ៌ក្រហមចំនួនមួយ ។

វត្ថុតាងរួមមាន បន្សល់ទុក – កាបូបលុយពណ៌ខ្មៅ មានលុយខ្មែរ ចំនួន ៣០,៥០០ រៀល – ប័ណ្ណចាក់វាក់សាំងកូវីដ -១៩ ចំនួន ០១ សន្លឹក មានឈ្មោះ ខន ធារ: – ទូរស័ព្ទដៃ ០១ គ្រឿង ម៉ាក អូប៉ូ ពណ៌ខ្មៅ(ជាប់លេខកូដ) – ចិញ្ចៀន០១វង់ – ខ្សែ ក ០១ខ្សែ – ក្រដាស់សរសេរសុំទោស ០១ សន្លឹក។

បច្ចុប្បន្នសម្ភារ:ខាងលើ ត្រូវបានយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ហើយកម្លាំងសមត្ថកិច្ច កំពុងផ្សព្វផ្សាយព័ត៌មានស្វែករកសាច់ញាតិ និងកំពុងពិនិត្យជុំវិញទីតាំងនោះបន្ត៕

មតិយោបល់