ព័ត៌មានជាតិ

រថយន្តដឹកកម្មករបុកបន្តគ្នាចំនួន០៣គ្រឿង បណ្តាលឲ្យមនុស្សរងរបួស០៧នាក់

កំពង់ស្ពឺ: (ព័ត៌មានបឋម) នៅវេលាម៉ោង០៦និង២០នាទីថ្ងៃ០៦ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីរថយន្ដដឹកកម្មករ ជួបហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកកម្មករបុកបន្ដគ្នាចំនួន០៣គ្រឿង ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះបង្គោលគីឡូ ម៉ែត្រលេខ ២២-២៣ ក្នុងភូមិសាស្រ្ដ ស្រុក គងពិសី ខេត្ដកំពង់ស្ពឺ បណ្តាលឲ្យមនុស្សរងគ្រោះ០៧នាក់ ។ ករណីនេះកម្លាំងសមត្ថកិច្ចនគរបាល កំពុងចុះអន្ដរាគមន៍ ដើម្បីជួយសង្រ្គោះ និងសម្រួលចរាចរណ៍ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ សម្រាប់ព័ត៌មានលម្អិតក្រុមការងារសារព័ត៌មាន Post News យើងខ្ញុំ នឹងចុះផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់