អេស្ប៉ាញ៖កីឡាករ Paul Pogba គឺជាកីឡាករតែម្នាក់គត់វ័យក្មេង និងលេងបានល្អ នៅក្នុងក្របខណ្ឌ Serie A របស់អ៊ីតាលី ។ ដូច្នេះកីឡាកររូបនេះកំពុងទទួលបានការចាប់អារម្មណ៍ពិសេស មួយ ។
លោក Florentino Perez ដែលជាមេធំរបស់ក្លិប Real Madrid បាននឹងកំពុងធ្វើការពិភាក្សាចរចារលើតម្លៃ និងទិញកីឡាករវ័យក្មេងចុងក្រោយមកកាន់ក្លិបរបស់ខ្លួន ។ វាជាការពិតណាស់ សម្រាប់ទីផ្សារផ្ទេរ និងទិញកីឡាករ បានបញ្ចាប់ វានឹងធ្វើឲ្យក្លិប មួយនេះពិបាកនឹង ធ្វើការទិញដូរ នៅជំហានបន្ទាប់ ។
នៅពេលនេះដែរក្លិប យក្សស Real Madrid បាននឹងកំពុងល្បួង កីឡាករ ដែលលេងបានល្អ និងចាប់អារម្មណ៍បំផុតនៅក្របខណ្ឌ Serie A របស់អ៊ីតាលី ។បើតាមរបាយការណ៍របស់ ជំនួយការគ្រូបង្វឹកដែលជាអតីតកីឡាករបារាំងដ៏ឆ្នើមលោក Zinedine Zidane បានបញ្ជាក់ថា កីឡាករ Paul Pogba គឺជាកីឡាករដែលក្លិប Real Madrid កំពុងចាប់អារម្មណ៍បំផុត។
ថ្លែងទៅកាន់ អ្នកសារព័ត៌មាន អតីតកីឡាករ បារាំងរូបនេះ បាននិយាយថា “គ្រូបង្វឹក Carlo Ancelotti និងមេធំ Florentino Perez បានយល់ព្រម លើការដេញថ្លៃទិញកីឡាកររូបនេះ” ។
Zinedine Zidane បានបន្តថា ម្ចាស់ពានអ្នកលេងដ៏ល្អបំផុតនៅទ្វីបអឺរ៉ុប អាយុក្រោម ២១ ឆ្នាំ អាចនឹងបំពេញចន្លោះប្រហោង ដោយអាចជំនួសកីឡាករ Xabi Alonso ដែលនឹងចាកចេញពីក្លិប បន្ទាប់ពីបញ្ចប់រដូវកាលនេះ។
ក្រៅពីក្លិប Real Madrid នៅមានក្លិប អ្នកមាន PSG កំពុងក្រាញននៀល ដេញថ្លៃ ជាមួយនឹង Real លើកីឡាករដែលកើតនៅឆ្នាំ ១៩៩៣ រូបនេះ ។បើទោះបីជា PSG ចាប់អារម្មណ៍ តែ ក្លិបបារាំងមួយនេះឲ្យតម្លៃត្រឹមតែ ៣៤ លានអឺរ៉ូ ដែលជាចំនួន តិចជាង Real ឲ្យនោះគឺ ៥០ លានអឺរ៉ូ ។ ជាមួយនឹង ទំហំទឹកប្រាក់ដ៏ច្រនសន្ធឹកនេះដែរ អាចនឹង Paul Pogba មកកាន់ក្លិប Real Madrid ជាក់ជាមិនខាននៅរដូវកាលក្តៅនេះ៕
មតិយោបល់