ព័ត៌មានជាតិ

នគរបាលឃាត់មុខសញ្ញាក្មេងទំនើង​ (កំពូលអ្នកក្លាហ៊ាន​)​ ដែលបង្កការអុកឡុកចង់​វ៉ៃ​អ្នក​បង់​ត្រីនៅស្រុកឧដុង្គ​ បានហើយ​

កំពង់ស្ពឺ​ ៖​ ក្រោមការដឹកនាំ​បញ្ជាផ្ទាល់​ពីលោកឧ​ត្ដ​ម​សេ​នីយ៍​ទោ​ សម​ សាមួន​ ស្នងការនគរបាល​ខេត្ដ​កំពង់ស្ពឺ​ ពាក់ព័ន្ធករណី​ក្រុមក្មេងទំនេីងដែ​ល​នាំប​ក្ខពួកមានដំបង​ ដាវ​ និងអាវុធផ្សេងទៀតទៅ​រកបង្កហឹង្សាដល់ពលរដ្ឋដែលកំពុងបង់ត្រីនៅក្នុង​ភូមិតា​ឡក​ ឃុំក្សេមក្សាន្ដ​ ស្រុកឧដុង្គ​ ខេត្ដកំពង់ស្ពឺ។

កាលពីថៃ្ងទី​០៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ វេលាម៉ោង​០​៩​.០០នាទី​ អធិការនគរបាលស្រុកឧដុង្គ​ ដឹកនាំដោ​យ​លោក​វរ​សេនីយ៍ឯក​ ខឹម​ សាម៉ុន​ បបានដឹកនាំកំ​លាំងចុះស្រាវជ្រាវនិងឈានទៅឃាត់មុខសញ្ញាក្មេងទំនេី​ងបាចំនួន​០២នាក់​ ចំណោមបក្ខពួក​ជា​ច្រើន​ទៀត​។

ក្នុងនោះ​ ឈ្មោះ​ អូន​ រក្សា​ ភេទប្រុ​ស​ អាយុ​២៣ឆ្នាំ​នៅ​ភូមិត្រាចទង​ ឃុំក្សេមក្សាន្ដ​ ស្រុកឧដុង្គ​ ខេត្ដកពង់ស្ពឺ​ ជាអ្នកដាវ​ ក្នុងហេតុការ​ណ៍​ខាងលើ​។

ឈ្មោះ​ អូន​ លីយ៉ា​ ភេទប្រុស​ អាយុ​១៧ឆ្នាំ​ នៅ​ភូមិត្រាចទង​ ឃុំក្សេមក្សាន្ដ​ ស្រុកឧដុង្គ​ ខេត្ដកពង់ស្ពឺ​ ជាអ្នកដំបងឈេី ក្នុងហេតុការ​ណ៍​ខាងលើ​។ រីឯ​បក្ខពួក​ផ្សេងទៀត​គេចខ្លួន​(កំពុងស្រាវជ្រាវបន្ដ​)។

ប៉ុន្មាន​ថ្ងៃ​នេះ​ មានបណ្ដាញសង្គមហ្វេសប៊ុកបាន​ប​ន្ដផ្សព្វផ្សាយ​និងចែកចាយ​រូបភាព​ ព័ត៌មាន​ក្មេង​ទំ​នើង​ដែលស្រែកឡូឡារក្នុងរូបភាពកាន់ដំបងឈេី​ ដាវដែកស្រែករកអ្នកណាជេីងខ្លាំងចង់វៃគ្នា​នៅក្នុង​ទិដ្ឋភាព​ដែលមានបងប្អូនពលរដ្ឋកំពុងតែបង់ត្រី​ដោ​យបង្ហាញអំពីសកម្មភាពអួតក្អេងក្អាងថាអាណា​ចង់វៃអញចេញមក…

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​ស្រាវជ្រាវ​និងឃាត់​ខ្លួ​ន​យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុ​ក​ឧដុង្គ​ ដេីម្បី​បំពេញ​នីតិវិធី​បញ្ជូន​មកការិយាល័យជំ​នាញ​ ដេីម្បី​ចាត់ការ​អនុវត្ដ​នីតិវិធី​បន្ដ៕

ប្រភព​ :​ អធិការ​ដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​

មតិយោបល់