ព័ត៌មានជាតិ

ម៉ូតបុកកង់បណ្តាលអោយស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ម្នាក់ នៅស្រុកភ្នំស្រួច

កំពង់ស្ពឺ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៨និង០០នាទី នៅលើផ្លូវល្បឿនលឿន ត្រង់ចំណុចភូមិ ត្រពាំងអត់ទឹក ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូ១គ្រឿង ម៉ាក ហុងដាC125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BN-3336 បើកបរដោយឈ្មោះ សេង សៅ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច បើកបរពីទិសខាងលិចទៅទិសខាងកើត ដល់ចំណុចខាងលើបានបុកកង់១គ្រឿង អ្នកជិ:កង់ឈ្មោះ ជៃ វឿន ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិត្រពាំងអត់ទឹក ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ដែលបើកបរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យអ្នកជិ:ស្លាប់នៅនឹងកន្លែងកើតហេតុ និងអ្នកបើកបរម៉ូតូរងរបួស។
សមត្ថកិច្ចបានបន្តថា សពត្រូវប្រគល់ជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី និងរងរបួសត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ បច្ចុប្បន្នវត្ថុតាងម៉ូតូ និងកង់យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគីរីវ័ន្ត ដើម្បីរងចាំការដោះស្រាយ ៕

មតិយោបល់