រតនគីរីៈ ថ្ងៃច័ន្ទ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១២និង៣០នាទីយប់ មានករណីអគ្គីភ័យកើតឡើងចំនួនមួយ លើកនៅចំណុចផ្សារចាស់ (មុខកំពុងចម្លង) ស្ថិតក្នុងភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគីរី អគ្គិភ័យឆាបឆេះតូបលក់ដូររបស់ប្រជាពលរដ្ឋអស់ចំនួន ២តូប និងផ្ទះ១ខ្នងនៅជាប់គ្នា ។
ខូចខាតសម្ភាររួមមាន៖
– តូបលក់អីវ៉ាន់ចាប់ហួយ
– តូបជាងជួសជលម៉ូតូ (ក្រឡឹងដែកគ្រប់ប្រភេទ)
– ខូចខាត ផ្ទះចំនួន ០១ខ្នងគ្មានមនុស្សនៅខូចខាតទាំងស្រុង (ពុំមានគ្រោះថ្នាក់ដល់មនុស្សឡើយ) ។
មូលហេតុ៖ បណ្តាលមកពីផ្ទុះសេខ្សែភ្លើង។
ក្រោយកើតហេតុភ្លាមកម្លាំងផ្នែកជំនាញ បានសហការជាមួយក្រុមប្រចាំបញ្ជារបស់អធិការ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំប៉ុងចំនួន ២០នាក់ ចេញរថយន្តអគ្គិភ័យចំនួន ១គ្រឿងជួយអន្តរគមន៍បាញ់ទឹកការពារមិនអោយរាលដាលទៅតូបជុំវិញផ្សេងទៀតបានទាន់ពេលវេលា នឹងបានគ្រប់គ្រងស្ថានការបាននៅវេលាម៉ោង ១និង៤៥នាទី ទើបបានរលត់ទៅវិញ៕


មតិយោបល់