ភ្នំពេញៈ កម្មវិធីពិធីមង្គលការកូនប្រុសស្រីសិរីមង្គលម្តង ម្ចាស់ដើមការមិនហ៊ានរកបងប្អូនសាច់ញាត្តិទទួលភ្ញៀវ ទើបទៅជួលក្រុមហ៊ុន វឌ្ឍនៈពិធីការ មកគ្រាន់បានធូរចិត្ត និងកម្លាំង ដើម្បីសម្រួល ដល់ការងាមួយចំនួន ក្នុងកម្មវិធីដើម្បីបម្រើ និងទទួលភ្ញៀវ តែផ្ទុយទៅវិញ ដូចជួលមកឲ្យលួចអញ្ចឹង ខណៈបុគ្គលិកបម្រើការងារ របស់ក្រុមហ៊ុន បង្កើតបក្ខពួកលួចស្រាបៀរជាប្រព័ន្ធ ដោយមានទាំងអ្នកឲ្យដៃ អ្នកជញ្ជូន និងអ្នកដឹកបណ្តោះឥវ៉ាន់ចេញទៀត សរុបអស់ស្រាបៀរ ABC ចំនួន២០កេស និងតាមទាន់ឃើញកេសស្រាបៀABCចំនួន១កេស ស្រាបៀថៃហ្គ័រ ចំនួន១កេស ដែលបុគ្គលិក ពិធីការលួចជញ្ជូនចេញ ដឹកទៅមិនទាន់ បោះចោលក្នុងព្រៃ។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតទ្បើងកាលពីវេលាម៉ោង ៩ និង២០យប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅខាងក្រោយផ្ទះមង្គលការ ក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ។
ក្រោយពីបានផ្ទុះរឿង បុគ្គលិក និងពិធីករ ៤នាក់ ព្យាយាមរត់គេចខ្លួន នៅសល់ម្នាក់ ជាបុគ្គលិកឲ្យនៅចាំមើលឃ្លាំងស្តុក ត្រូវហៅទៅសាកសួរនៅប៉ុស្តិ៍ប៉ូលិស ។
តំណាងម្ចាស់កម្មវិធីមង្គលការ ឈ្មោះ សូយ សុភា ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរបុគ្គលិកសារពត៌មាន មានទីលំនៅ ភូមិសង្កាត់កើតហេតុ ។ ចំណែកជនសង្ស័យ ដែលបានបង្កើតបក្ខពួកលួចជាប្រព័ន្ធ មានគ្នា៤នាក់ ជាបុគ្គលិកក្រុមហ៊ុន វឌ្ឍនៈ ពិធីការ ។
រីឯបុគ្គលិកក្រុមហ៊ុនម្នាក់ទៀត រត់ឡើងរថយន្តមិនទាន់គេ ឃាត់ខ្លួនបានម្នាក់ មានឈ្មោះ រឿន ផាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅវត្តមហាមន្រ្តី ខណ្ឌចំការមន មានស្រុកកំណើត ភូមិសហគមន៍ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
តាមប្រភពពីម្ចាស់ដើមការ បានឲ្យដឹងថា ពេលដែលទៅជួលក្រុមហ៊ុន វឌ្ឍៈ ពិធីការ គឺយកបុគ្គលិក១៩នាក់ គិតក្នុងតម្លៃពលកម្មម្នាក់១០ដុល្លារ តែធាតុពិត មកមានមុខជាក់ស្តែង ចំនួន២១នាក់ មានប្រុស មានស្រី ដូចជួលមកឲ្យលួចអញ្ចឹង។
តាមរយៈការឆ្លើយបំភ្លឺបុគ្គលិកម្នាក់ បន្ទាប់ពីការសាកសួររបស់ប៉ូលិស បានឲ្យដឹងថា ក្រុមខ្លួនពិតជាបានលួចស្រាបៀរ របស់ម្ចាស់កម្មពិធីពិតមែន តែមិនច្បាស់ចំនួនទេ ដោយសារ ដឹកជញ្ជូនចេញរហូត ។
ក្រោយកើតហេតុតំណាងក្រុមហ៊ុន ចេញមុខមកសុំសម្របសម្រួល ជាមួយម្ចាស់ដើមការ ដើម្បីបញ្ចប់រឿង ដោយបានធានាយកបុគ្គលិក ឈ្មោះ អ៊ង ផល្លី ភេទប្រុស អាយុ២៧ឆ្នាំ របស់ខ្លួនយកទៅវិញ៕






មតិយោបល់