ភ្នំពេញៈ គ្រាន់តែលុយ១០០០រៀលសោះ បុរសម្នាក់បានសម្រេចបញ្ចប់ជីវិតខ្លួនឯងបង្កឲ្យមានការភ្ញាក់កាលពីម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចដើមស្វាយ មុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកតាមេម ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ គៀង គី ភេទអាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅៗភូមិ ព្រែកតាមេម ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល។
ប្រភពពីប្រពន្ធជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុប្តីរបស់គាត់(ជនរងគ្រោះ) បានទារលុយប្រពន្ធ១០០០រៀលទៅផឹកស្រា មួយសន្ទុះក្រោយមក ប្តីរបស់គាត់ក៏មកទារលុយ១០០០រៀលទៀត ហើយនិយាយថា កុំផឹកច្រើនពេក ពេលនោះប្តីរបស់គាត់និយាយតបថា ឯងចាំមើលអញផឹក ទាល់តែងាប់ ក្រោយមកប្រពន្ធក៏ឡើងទៅលើផ្ទះដេក ចំណែកប្ដីរបស់គាត់បានឡើងទៅលើផ្ទះដែរ ហើយបានបបួលគាត់ហូបបាយ គាត់ប្រាប់ថា មិនទាន់ហូប ប្ដីរបស់គាត់ក៏ហូបបាយម្នាក់ឯង រួចចុះទៅដី ដោយមិនឃើញប្តីឡើងមកវិញ ក៏ចុះទៅតាមរក ក៏ប្រទះឃើញប្តីចងកដោយក្រម៉ាស្លាប់បាត់ទៅហើយ ក៏ រាយការណ៍ជូនសមត្ថកិច្ច។
ក្រោយពីធ្វើការពិនិត្យសាកសពរួចឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតពិតប្រាកដមែន។ ពិនិត្យរួចសមត្ថកិច្ចបានប្រគល់សាកសព ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់