ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បាញ់សម្លាប់ភេរវករម្នាក់ ចាប់ខ្លួន៤នាក់ នៅឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ីៈ មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងសន្តិសុខឥណ្ឌូនេស៊ី បានបាញ់សម្លាប់ជនសង្ស័យជាសមាជិក ក្រុមភេរវកម្ម Uighur ដែលជាសមាជិកចុងក្រោយបង្អស់នៃជនជាតិភាគតិច ចិន-ម៉ូស្លីម ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារជាមួយយោធានៅតំបន់ប្រជុំកោះ archipelago។ នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៦។

ប៉ូលលិសបាននិយាយថា បុរស់ម្នាក់នោះ បានស្លាប់នៅក្នុងបាញ់ប្រហារមួយនៅលើតំបន់ភ្នំ កាលពីថ្ងៃពុធ ហើយគេគឺជាសមាជិកចុងក្រោយនៃពួក Uighurs ដែលបានចូលរួមជាមួយក្រុមជ្រុលនិយម នៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ី Mujahideen នៅកណ្តាលកោះ Sulawesi ។

សមាជិកនៃក្រុមជនជាតិភាគតិចដែលត្រូវបានគេចោទប្រកាន់ជាច្រើនទសវត្សរ៍ ថាធ្វើឲ្យសាសនានិង នយោបាយងើបមុខមិនរួចនៅក្នុងប្រទេសចិននោះ ត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងសន្តិសុខ ឥណ្ឌូនេស៊ី ខណៈដែលជនសង្ស័យបួននាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួននៅលើកោះមួយនេះដែលកន្លែង ពួកគេបានចូលរួមជាមួយគ្រុមជ្រុលនិយម ៕

57b5e2184993e_e24e6b6c08efd35dfa3a1274df62cdf46ee49780-1brbogo indonesia-police

 

មតិយោបល់