ព័ត៌មានជាតិ

ឆក់ទៀតហើយខណ្ឌមានជ័យ! ស្ត្រីម្នាក់ត្រូវចោរឆក់កាបូបដួលសន្លប់ស្តូកស្តឹង!..

ភ្នំពេញ: ស្ត្រីម្នាក់ ជិះម៉ូតូម៉ាក Zoomer-X ពាក់ស្លាកលេខ ភ្នំពេញ 1GN -2698 តែម្នាក់ឯង តាមបណ្តោយផ្លូវ២១៧ ក្នុងបំណងទៅផ្ទះ ស្រាប់តែត្រូវបានជនសង្ស័យធ្វើសកម្មភាពឆក់កាបូបពីស្ត្រីរងគ្រោះតែមិនបានសម្រេច បណ្តាលឲ្យនាងដួលបោកទៅលើដងផ្លូវសន្លប់ស្តូកស្តឹង ហើយត្រូវបានសាច់ញាតិក្រុមគ្រួសារដឹកតាមរ៉ឺម៉កកង់បី យកទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យ ដោយមិនបានដាក់ពាក្យបណ្តឹងអ្វីនោះឡើយ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង១៥នាទីយប់ ឈានចូលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចម្តុំគល់ស្ពានស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

មតិយោបល់