ព័ត៌មានជាតិ

កម្លាំងនគរបាលស្រុកត្រាំកក់ ចុះចាប់ខ្លួនជនជាប់ចោទម្នាក់ ពីបទទទួលផលចោរកម្ម

តាកែវ: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា ថ្ងៃច័ន្ទ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១០ និង០០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានចុះចាប់ខ្លួនជនជាប់ចោទម្នាក់មានឈ្មោះ ង៉ែត កាន់នី ហៅហាំ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិមានជ័យ ឃុំគុស ស្រុកត្រាំកក់ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ២១៩ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ របស់សាលាដំបូងខត្តតាកែវ ពីបទទទួលផលចោរកម្ម ប្រព្រឹត្តនៅភូមិតាលាក់ខាងជើង ឃុំគុស ស្រុកត្រាំកក់ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ។

បច្ចុប្បន្ន បានបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់