ព័ត៌មានជាតិ

គួរឲ្យអាសូរ! ជនជាតិឡាវម្នាក់ ជិះម៉ូតូ១គ្រឿង ត្រូវរថយន្តបុកស្លាប់ នៅតាមដងផ្លូវ

រតនគិរី: នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៦និង៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ១គ្រឿង បើកបញ្រ្ចាសទិសគ្នា បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិវ៉ង ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី ។

ជនរងគ្រោះឈ្មោះ ស៊ូ ដែង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិឡាវ-ខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្ន រស់នៅភូមិប៉ុង ឃុំប៉ុង ស្រុកវើនសែ ខេត្តរតនគិរី ។

មូលហេតុ៖ អ្នកបើកបររថយន្ត ក្នុងល្បឿនលៀន បណ្ដាលឲ្យបុកម៉ូតូ ជនរងគ្រោះស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្ដង ។

បច្ចុប្បន្ន កម្លាំងជំនាញបានធ្វើកំណត់ហេតុ ប្រគល់សាកសពជូនទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ រឺឯវត្តុតាងរថយន្តនិងម៉ូតូយកទៅរក្សាទុក ជាបណោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកវើនសៃ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕

មតិយោបល់