ត្បូងឃ្មុំៈ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ មានករណីស្រ្តីម្នាក់ ដាក់ថ្នាំពុលក្នុងស្រា ឲ្យប្តីផឹកបណ្តាលឲ្យពុលស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅភូមិក្ងោក ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
សពជនរងគ្រោះឈ្មោះ ថន ឃីម អាយុ៣៦ឆ្នាំ, ប្រពន្ធឈ្មោះ ឡាយ សាលឹម អាយុ៤៦ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ ។
ករណីខាងលើនេះ ជនរងគ្រោះតែងតែប្រើអំពើហិង្សាក្នុងគ្រួសារ និងញៀនស្រាជាប្រចាំ ហើយប្រពន្ធរបស់ខ្លួនអត់ទ្រាំមិនបាន នូវទង្វើបែបនេះញឹកញាប់លើខ្លួនពេក ក៏សម្រេចចិត្ត លួចដាក់ថ្នាំបំពុលក្នុងស្រាឲ្យប្តីផឹក បណ្តាលឲ្យស្លាប់តែម្តង ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនខ្លួនស្រ្តីខាងលើទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់