ព័ត៌មានជាតិ

សង្ស័យខូចចិត្តរឿងស្នេហា ទើបបញ្ចប់ជីវិតដោយចង.កសម្លាប់ខ្លួន

ភ្នំពេញ: បុរសម្នាក់បញ្ចប់ជីវិតខ្លួនដោយចង.ក ក្នុងបន្ទប់ជួល សង្ស័យខូចចិត្តរឿងស្នេហា បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២និង១០នាទីរសៀល ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅបន្ទប់ជួល ផ្លូវបេតុង ក្រុម២ ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

សពមានឈ្មោះ នឹម ឈីន ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ គ្មាន ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ មានស្រុកកំណើតនៅ ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ។

តាមប្រភពពីអ្នក ស្នាក់នៅក្បែរផ្ទះកើតហេតុបានឲ្យដឹងថា ជនរងគ្រោះធ្លាប់មានប្រពន្ធច្រើនដែរ រហូតមកដល់លើកចុងក្រោយនេះ យកប៉ះបានស្រីក្មេងម្នាក់ នៅជាមួយគ្នាបាន១ខែ ស្រាប់តែខាងស្រីរត់ចុះចោល ទុកឲ្យជនរងគ្រោះរស់នៅម្នាក់ឯង ។
តាមប្រភពបន្តទៀតថា មុនកើតហេតុ មានបងប្អូនយកម្ហូបទៅឲ្យជនរងគ្រោះ តែបិទទ្វារជិត ហៅមិនឆ្លើយ ចុះមកវិញ ហើយបានឡើងទៅគោះហៅទ្វារម្តងទៀត មិនអស់ចិត្តបើកបង្អួច ទើបប្រទះឃើញជនរងគ្រោះចង.កសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ ក្នុងសភាពហើម ក្លិនស្អុយទៅហើយ ទើបបង្កឲ្យឆោឡោ ផ្អើលអ្នកភូមិ រាយការណ៍ទៅសមត្ថកិច្ច អាជ្ញាធរ ចុះពិនិត្យជាក់ស្តែង ។

ករណីខាងលើត្រូវបានសមត្ថកិច្ចជំនាញចុះទៅពិនិត្យ កោសល្យវិច័យ ឃើញថា ជនរងគ្រោះពិតជាធ្វើអត្តឃាត ហើយក្រុមគ្រួសារក៏មិនប្តឹងផ្តល់អ្វីដែរ រួចប្រគល់ឲ្យសាច់ញាតិ ចាត់ចែងដឹកសពទៅតំកល់ទុកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់