ពិតណាស់ក្មេងក្រោមអាយុ ១៣ឆ្នាំមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់អ៊ីនធើណែតនោះទេ ព្រោះវាពាក់ព័ន្ធនឹងរឿងផ្សេងៗជាច្រើន ដូច្នេះហើយទើបក្រុមហ៊ុនបច្ចេកវិទ្យា និងអ៊ីនធើណែតភាគច្រើនធ្វើការបិទ និងហាមឃាត់ក្មេងក្រោម ១៣ឆ្នាំប្រើអ៊ីនធើណែត។
ដោយឡែកនៅពេលនេះ ក្រុមហ៊ុន Google បែបជានឹងឃើញ និងមានគម្រោងអនុញ្ញាតឲ្យក្មេងអាយុក្រោម ១៣ឆ្នាំប្រើប្រាស់គណនី និងសេវាកម្មរបស់ខ្លួន ដូចជា Gmail និង YouTube ជាដើម។
យោងតាមការចុះផ្សាយរបស់ WSJ បានឲ្យដឹងថា ការអនុញ្ញាតឲ្យក្មេងក្រោមអាយុ ១៣ឆ្នាំ អាចប្រើ Gmail និង YouTube នេះ ត្រូវបាន Google បញ្ជាក់ថា ទាល់តែមានការអនុញ្ញាត និងយល់ព្រមពីអាណាព្យាបាលទើបអាចប្រើបាន ហើយគ្រប់អាណាព្យាបាលទាំងអស់ មានសិទ្ធិក្នុងការគ្រប់គ្រងមាតិកាទាំងអស់របស់គណនីកូនៗ ដើម្បីជៀសវាងបញ្ហាផ្សេងៗ។
គួរបញ្ជាក់ផងដែរថា Yahoo, Google និង Facebook សុទ្ធតែបានហាមឃាត់ក្មេងក្រោមអាយុ ១៣ឆ្នាំប្រើប្រាស់សេវាកម្មរបស់ខ្លួន ប៉ុន្តែបើសិនជានៅពេលនេះ Google អនុញ្ញាតមែននោះ Facebook ប្រហែលជានឹងអនុវត្តន៍តាម៕
មតិយោបល់