ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូបុកគោយន្តកែច្នៃ បណ្តាលឲ្យដួលរងរបួសធ្ងន់០២នាក់

កំពតៈ នៅថ្ងៃចន្ទ ៤កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២១និង ៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងត្រង់ចំណុចភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត លើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ លេខ១១៦និង១១៧ រវាងម៉ូតូនិងគោយន្តកែច្នៃ ក្នុងទិសដៅស្របគ្នាកើតទៅលិច ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានភាគីបង្កឡើងដោយគោយន្តកែច្នៃ ក្រោយពេលកើតហេតុ គោយន្តបើករត់គេចខ្លួនបាត់ ។
រីឯម៉ូតូរងគ្រោះម៉ាក MSX ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ ១H-៧២១៥ ធ្វើដំណើរពីទិសខាងកើតទៅទិសខាងលិច ទៅបុកគោយន្តពីក្រោយពេញទំហឹង បណ្តាលអោយដួល អ្នកបើកបរមានឈ្មោះ ជ្រន សេង ភេទប្រុស រងរបួសធ្ងន់ (មិនមានពាក់មួកសុវត្ថិភាព) ។ មានអ្នករួមដំណើរជាមួយមានឈ្មោះ ជ្រន រស្មី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស របួសធ្ងន់ (មិនបានពាក់មួកសុវត្ថិភាព) ទាំង០២នាក់នេះរស់នៅក្នុងភូមិត្រពាំងរាំង ឃុំអង្គរមាសស្រុកដងទង់ ។ ក្រោយពេលកើតហេតុអ្នកទាំង២នាក់ខាងលើ ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តតាកែវ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។

ចំណែឯវត្ថុតាង៖ កម្លាំងសមត្ថកិច្ចនគរបាល បានប្រគល់ជូនអ៊ំបង្កើតម្ចាស់ម៉ូតូមានឈ្មោះ ជ្រន វី ភេទប្រុស នៅភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត យកទៅជួសជុលប្រើប្រាស់បណ្តោះអាសន្ន ហើយជំនាញនិងស្រាវជ្រាវស៊ើបអង្កេតតាមនីតិវិធី ៕

មតិយោបល់