ភ្នំពេញៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា ដើម្បីបន្តការការពារសុវត្ថិភាព សុខភាពប្រជាពលរដ្ឋ និងការពារអ្នកប្រើប្រាស់ ពីបុគ្គលធ្វើធុរកិច្ចមិនសុចរិត នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ មន្ត្រីស៊ើបអង្កេត ក.ប.ប. រាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកោះកុង និងខេត្តឧត្តរមានជ័យ បន្តចុះត្រួតពិនិត្យយ៉ាងសកម្មក្នុងរាជធានី ខេត្តរបស់ខ្លួននៅតាមទីផ្សារគោលដៅ ស្ថិតក្នុងរាជធានីភ្នំពេញ ក្រុងសំរោងនៃខេត្តឧត្តរមានជ័យ ស្រុកមណ្ឌលសីមានៃខេត្តកោះកុង និងស្រុកត្រាំកក់នៃខេត្តតាកែវ ។
ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យក៏បានរកឃើញ និងដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៣២៤.៤៥ គីឡូក្រាមមករក្សាទុក ដើម្បីធ្វើការកម្ទេចចោល ទៅតាមនីតិវីធីច្បាប់ និងធ្វើការពិន័យទៅតាមច្បាប់ដែលមានចែងផងដែរ ៕
មតិយោបល់