ព័ត៌មានជាតិ

អ្នករស់នៅសង្កាត់បឹងទំពុន ម៉ោង២និង៣០នាទីរសៀលនេះមានភ្លើងប្រើវិញហើយ!

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា៖ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ នៅវេលាម៉ោង ១និង៣០នាទីរសៀល អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី១ (GS2-F2B) ដើម្បីឲ្យក្រុមការងារធ្វើការប៉ុងខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ចូលPT1160ថ្មី ដែលបណ្តាលឲ្យដាច់ចរន្តនៅទីតាំងមួយចំនួនស្ថិតនៅតាមបណ្តោយផ្លូវទំនប់អូស្ត្រាលី ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ នឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ២និង៣០នាទីរសៀលនេះ៕

មតិយោបល់