ព័ត៌មានជាតិ

Lexus 570 បើកបុកម៉ូតូមួយគ្រឿង របួសធ្ងន់ស្រាលបីនាក់ រួចដាក់មេប្រូចបាត់

ភ្នំពេញៈ នៅវេលាម៉ោង ១០ យប់ថ្ងៃទី០៩ ខែកញ្ញានេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ Dream ស៊េរី០១៦ និងរថយន្ត Lexus 570 ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ទ្ធរុស្ស៊ី សង្កាត់មិត្តភាព ខណៈ៧មករា រាជធានីភ្នំពេញ នៅម្ដុំក្ដាន់ពីរតែម្ដង។

ក្រោយកើតហេតុរថយន្ត Lexus 570 បានបើករត់គេចខ្លួនបាត់ បន្ទាប់ពីបើកប៉ះម៉ូតូ ដែលមានជិះគ្នាចំនួន ០៣ នាក់ ដោយបណ្ដាលឲ្យរបួសធ្ងន់ម្នាក់ និងស្រាល់ពីរនាក់ ខណៈភ្លាមៗនោះដែរ ខាងសាច់ញាតិរថយន្តបង្ក ក៏បានចេញមកដោះស្រាយ និងសងសំណងដល់ជនរងគ្រោះផងដែរ៕

មតិយោបល់