ភ្នំពេញៈ នៅវេលាម៉ោង ១និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីរថយន្ត Ford Rapter មួយគ្រឿងបើកបុកម៉ូតូ បណ្ដាលឲ្យដួលសន្លប់មនុស្ស ២នាក់ ស្ថិតតាមបណ្ដោយផ្លូវផ្លូវនរោត្តម កែងផ្លូវលេខ១៣០ ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាក Ford Rapter ពណ៌ខ្មៅ (មិនចាំម៉ាក)។
ម៉ូតូរងគ្រោះម៉ាក ឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1R-0565។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញជនរងគ្រោះ និងមិត្តភក្ដិ ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេត ស្រាប់តែមានរថយន្តបង្កខាងលើ បើកឆ្លងកាតទទឹងផ្លូវគ្នាពីកើតទៅលិច ជ្រុលបុកជនរងគ្រោះ បណ្ដាលឲ្យដួលសន្លប់មួយសន្ទុះ ហើយរថយន្តបានបើករត់គេច ខណៈនោះមិត្តភក្ដិជនរងគ្រោះ ក៏ជិះម៉ូតូដេញតាមពីក្រោយរថយន្តបង្ក ពេលទៅដល់ម្ដុំខាងជើងផ្សារធំថ្មី ម្ចាស់រថយន្តបានបើកកញ្ចក់ និងដកកាំភ្លើងបាញ់ដីមួយគ្រាប់ រួចបើកទៅមុខបន្ត បន្សល់ទុកតែសំបកគ្រាប់នៅកន្លែងកើតហេតុ។
សូមបញ្ជាក់៖ ករណីនេះ ក្រោយអ្នកបើកបររថយន្តបង្ក ដកកាំភ្លើងមួយគ្រាប់រួចបើករត់បន្ត ក្រុមជនរងគ្រោះក៏បានជិះដេញតាមបន្តទៀត រហូតដល់អតីតរង្វង់មូលទួលគោកចាស់ ម្ចាស់រថយន្តដកកាំភ្លើងបាញ់ ២គ្រាប់ទៀត ធ្វើឲ្យក្រុមជនរងគ្រោះភ័យខ្លាច មិនហ៊ានដេញតាមបន្ត ហើយក៏មិនបានដាក់ពាក្យបណ្ដឹងអ្វីដែរ ៕
មតិយោបល់