ក្រុមហ៊ុន Open Net ជាក្រុមហ៊ុនវៀតណាមមួយដែលបម្រើសេវាកម្ម អ៊ីនធឺណតរបស់ខ្លួនជូនដល់ អតិថិជនគោលដៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ជាមួយនឹងតម្លៃថោក ល្បឿនលឿន ទំហំធំ មួយប្រាវមុននេះបានធ្វើឲ្យ Open Net រីកមុខរីកមាត់លើជំនួញមួយនេះ សឹងមិនគួរឲ្យជឿ ។
បើទោះបីជា ក្រុមហ៊ុន Open Net ផ្តល់សេវាកម្មល្អឥតខ្ជោះ ដែលពុំធ្លាប់មានពីមុនមកនៅកម្ពុជា តែក្រុមហ៊ុនមួយនេះ បានកំពុងប្រឈមមុខនឹង ធ្វើឲ្យអតិថិជនមួយចំនួន ក្តៅក្រហាយ ចង់ឈប់ប្រើ សេវាកម្មរបស់ខ្លួន ព្រោះតែផ្ទុយពីការពិត ដែលផ្តល់ឲ្យ មិនសមតុល្យតម្លៃ និងទំហំ នោះឡើយ។
ប្រិយមិត្តម្នាក់ ដែលបានបង្ហោះពាក្យពេចន៍ លើ Wall Post របស់ខ្លួន តែដំណឹងសូមមិនបញ្ចេញឈ្មោះ បានសរសេរថា “នេះហើយ Open Net Speed 8 MB ឆាប់ដោះស្រាយភ្លាមទៅបើនៅតែយ៉ាងនឹង ខ្ញុំផ្តាច់ហើយ…….ជាង ១ អាទិត្យហើយនៅតែបែបនេះ” ។ ជាមួយនឹង ការ Wall Post បែបនេះ សបញ្ជាក់យ៉ាងច្បាស់ថា អតិថិជនរបស់ខ្លួនកំពុងធុញទ្រាន់សេវាកម្មដែលបានផ្តល់ឲ្យ ដោយមិនសមតុល្យ ពីតម្លៃ និងទំហំឡើយ។
ជាមួយនឹងគ្នានេះដែរ លោក ប្រិយមិត្តម្នាក់ទៀត របស់ Open Net ដែលជាជាអ្នកលេងលើអនឡាញ ដូចគ្នានេះដែរ បានធ្វើការត្អួញត្អែរ ថា “WTF Open Net very slow ,now error my work” ដែលមានន័យជាខ្មែរថា “ចង្រៃចុយម្រាយ កំពួលយឺត Open Net ឥឡូវនេះស្ទះការងាររបស់ខ្ញុំ” ។
ដោយឡែកលោក សុភ័ក្រ នៅសំណង់ ១២ ដែលប្រើប្រាស់ សេវាកម្មមួយនេះ ជាមួយនឹងបងប្រុសរបស់លោក ដែលទិញទំហំ ៤ MB ក៏បានផ្តល់សម្ភាសឲ្យដឹំណឹងថា “ក្រុមហ៊ុមផ្តល់សេវាកម្ម Open Net មួយនេះមួយរយៈចុងក្រោយនេះ ពិបាកបើក ដំណើរការ ណាស់ ដែលពីមុន ទំហំ ប៉ុណ្ណេះ បើក YouTube ដើរលឿនស្លេវ តែពេលនេះកុំ សឹងតែបើកទំព័រ ព័ត៌មានផ្សេងៗមិនចង់ចេញផង។លោកបានបន្ថែមទៀតថា បើសិនជាយើងមិនខលដាស់តឿននោះទេ វានៅតែចឹង តែខលបាន ២ ទៅ ៣ ថ្ងៃ រកសភាពដើមវិញ “។ លោកបន្ថែមជាចុងក្រោយទៀតថា លោកកំពុងសំឡឹង រកសេវាកម្មផ្សេងដែលផ្តល់ឲ្យតម្លៃថោកដូចគ្នា តែមិនសាំចិត្តដូចនេះ។
មុននេះដែរ ក្រុមហ៊ុន Open Net ក៏ត្រូវបានសារព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយឲ្យដឹងថា ក្រុមហ៊ុនវៀតណាមមួយនេះ មិនផ្តល់តម្លៃរូបបិយប័ណ្ណខ្មែរ តែបែរជាឲ្យតម្លៃ រូបិយបរទេស ខណៈដែលខ្លួនរកស៊ី លើទឹកដីកម្ពុជា ៕
មតិយោបល់