ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចសហការគ្នាដេញឃាត់មុខសញ្ញាក្មេងទំនើង៩ នាក់ ដែលធ្វើសកម្មភាពផ្សេងៗបង្កការភ្ញាក់ផ្អើលនៅតាមដងផ្លូវ

កំពង់ស្ពឺ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្រោមកាដឹកនាំបញ្ជារបស់លោកឧត្ដមសេ នីយ៍ ទោ សម សាមួន ស្នងការនគរបាល ខេត្ដ កំ ពង់ស្ពឺ ឲ្យកម្លាំងនគរបាលក្រុង-ស្រុក អនុវត្តផែនការបង្រ្កាបមុខស ញ្ញាក្មេងទំនេីង នៅទូទាំងខេត្ដកំពង់ស្ពឺឲ្យអស់ ដេីម្បីរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណ:សង្គមស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២១ កម្លាំងនគរ បា លស្រុកឧដុង្គ និងកម្លាំងនគរបាលស្រុកសំរោងទង បានឃាត់មុខសញ្ញាក្មេងទំនើងចំនួន០៩ នាក់ ដែលធ្វើសកម្មភា ពអូស បង្កការភ្ញាក់ផ្អេីលនៅតាមដងផ្លូវ ក្នុងភូមិសា ស្ត្រ ស្រុ កឧដុង្គ និងស្រុកសំរោងទង ។

 

តាមការបញ្ជាក់ពីរ សមត្ថកិច្ច នៅអធិការ ដ្ឋា ននគរបា លស្រុក ទាំងពីរ ក្មេង ទំនើង ដែលបានឃាត់ ៩នាក់ មកពីស្រុកឧដុង្គ៦នាក់ និងស្រុសំរោងទង៣នាក់ ដោយក្មេងទំនើងទាំងនោះគ្មានមុខរបរពិតប្រាកដ មិនរៀនសូត្រ បង្ហោះម៉ូតូ អូសជន្ទុលម៉ូតូតាមផ្លូវបែកផ្កាភ្លើង ស្រែកហ៊ោកញ្ជ្រៀវកណ្ដាលយប់ សេពគ្រឿងញៀន ធ្វើឲ្យមានការភ័យខ្លាចនិងរំខានដល់អ្នកដ៏ទៃ ៕

 

មតិយោបល់