ព័ត៌មានជាតិ

Apple ស្វែងរក​ការហាមឃាត់​លក់​ទូរស័ព្ទ Samsung ម៉ូ​ដែល​ចាស់ នៅ​អាមេរិក​

ក្រោយពេល​ដែល​តុលាការ​សម្រេច​ថា​ក្រុមហ៊ុន Samsung បាន​រំលោភ​ប៉ាតង់​ចំនួន ៣​របស់​ក្រុមហ៊ុន Apple មក ក្រុមហ៊ុន​ផលិត iPhone មួយ​នេះ កំពុង​ស្វែងរក​ការហាមឃាត់​ការលក់​ទូរស័ព្ទ​ទំនើប​ម៉ូ​ដែល​ចាស់ៗ​មួយចំនួន​របស់​ក្រុមហ៊ុន Samsung នៅ​អាមេរិក​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់ Bloomberg​។​
samsung_vs_apple

​កាលពី​ថ្ងៃ​ទី​២ ខែ​ឧសភា ក្រុមហ៊ុន Apple បាន​ទទួល​សំណង​ចំនួន ១៩៩​លាន​ដុល្លារ​អាមេរិក​នៃ​សំណង​ចំនួន ២,២​ពាន់​លាន​ដុល្លារ​អាមេរិក​ដែល​ខ្លួន​បាន​ទាមទារ​នោះ បានកំណត់​អត្តសញ្ញាណ​ផលិតផល​ចំនួន​៩ ដែល​ខ្លួន​មានបំណង​ហាមឃាត់​ការលក់​នៅក្នុង​ឯកសារ​មួយ​កាលពី​ថ្ងៃ​សៅរ៍ ដែល​បាន​ផ្ញើ​ជូន​ចៅក្រម​សាលា​ដំបូង​របស់​អាមេរិក គឺ​លោកស្រី Lucy Koh នៅ​ទីក្រុង San Jose រដ្ឋ​កាលីហ្វ័រ​នីញ៉ា​។​

​ឧបករណ៍​ចំនួន​៩​ម៉ូ​ដែលរ​បស់​ក្រុមហ៊ុន Samsung ដែល​ក្រុមហ៊ុន Apple បាន​កំណត់​ទិសដៅ​សម្រាប់​ការហាមឃាត់​លក់​នៅ​អាមេរិក​នេះ រួមមាន ទូរស័ព្ទដៃ​ទំនើប​ម៉ូ​ដែល Admire ម៉ូ​ដែល Galaxy Nexus ម៉ូ​ដែល Galaxy Note ម៉ូ​ដែល Galaxy Note 2 ម៉ូ​ដែល Galaxy S2 ម៉ូ​ដែល Galaxy S2 Epic 4G Touch ម៉ូ​ដែល Galaxy S2 Skyrocket ម៉ូ​ដែល Galaxy S3 និង​ទូរស័ព្ទដៃ​ទំនើប​ម៉ូ​ដែល Stratosphere៕​

មតិយោបល់