អាណិតបងប្រុសណាស់! កាន់រូបថត និងពរកូនដើរតាមរកប្រពន្ធ ដែលចាកចេញពីគាត់ជាង ២ខែមកហើយ ទាក់ទងមិនបានសោះ

ភ្នំពេញៈ បុរសម្នាក់ដែលមានឈ្មោះ សាន់ សារិន ហៅវី អាយុ ៣៩ឆ្នាំ កាន់រូបថតប្រពន្ធដែលមានឈ្មោះ មឿន ណាមី ហៅ ង៉ោល អាយុ ៣១ឆ្នាំ មួយសន្លឹក និងពរកូនស្រីដែលមានអាយុទើបតែ ៣ឆ្នាំ ធ្វើដំណើរមកតាំងពីភូមិគីឡូ៩៣ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ រយៈពេល ៣ថ្ងៃ ដើម្បីដើររកប្រពន្ធដែលឮដំណឹងថា ប្រពន្ធមកធ្វើការនៅម្តុំផ្សារព្រៃទា ដោយការដើរស្វែងរករបស់គាត់អស់រយៈពេល ៣ថ្ងៃមកហើយ តែរកមិនឃើញ ទើបនៅព្រឹកថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០២១ នេះគាត់មកដល់ប៉ុស្តិ៍នគបាលរដ្ឋបាលចោមចៅ៣ និងសាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែន ដើម្បីជួយអន្តរាគមន៍ដោយសារតែគាត់អស់លទ្ធភាពក្នុងការដើររក និងព្យាយាមទាក់ទងតាមបណ្តាញទូរស័ព្ទអស់ហើយ ប៉ុន្តែទាក់ទងមិនបានសោះ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *