ព័ត៌មានជាតិ

ម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ភ្លាមៗ

បាត់ដំបង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៩និង១០នាទី នៅលើការដ្ឋានផ្លូវជាតិលេខ៥ ស្ថិតនៅក្រុមទី១២ ភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងម៉ូតូបណ្តាលឲ្យមនុស្សម្នាក់ស្លាប់បាត់បង់ជីវិត ។

លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានរាយការណ៍ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយម៉ូតូម៉ាកហុងដាហ្សូម័រ ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ បាត់ដំបង 1AB-1257 បើកបរដោយឈ្មោះ ម៉ៅ សំណាង ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ទិសដៅពីលិចទៅកើត បើកបរមិនប្រកាន់ស្តាំបានជ្រុលទៅបុកនឹងម៉ូតូ ១គ្រឿងទៀត ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AJ-2399 អ្នកបើកបរ ភេទប្រុស អាយុប្រហែល ៣៣ឆ្នាំ មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅបញ្ច្រាសគ្នា ពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ករណីនេះ កម្លាំងជំនាញបានធ្វើការត្រួតពិនិត្យ និងវាស់វែង រួចដកហូតមធ្យោបាយបង្កទាំងពីរយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំចំណាត់ការតាមនីតិវិធី។ ចំណែកសាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់