ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាកបុកម៉ូតូមួយគ្រឿង ផ្ដាច់ជីវិតបុរស ២នាក់ភ្លាមៗ នៅស្រុកភ្នំស្រួច

កំពង់ស្ពឺ: កាលពីវេលាម៉ោង ៧និង១០នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិប្រាសាទ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

រថយន្តបង្កមិនចាំម៉ាកធ្វើដំណើរពីត្បូងទៅជើង បានបុកម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1M-4068 បណ្ដាលឲ្យស្លាប់បុរស២នាក់មានឈ្មោះ៖
១/ វណ្ណា ភេទប្រុស អាយុ ២៥ឆ្នាំ។
២/ហុន ភេទប្រុស អាយុ ២៧ឆ្នាំ នាក់ទាំង២ រស់នៅភូមិព្រៃឫស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាមួយគ្នា។

ចំពោះសពត្រូវប្រគល់ជូនគ្រួសារ យកទៅបូជាតាមប្រពៃណី ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ និងកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕

មតិយោបល់